Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អាជ្ញាធរខេត្តកំពង់ធំ ត្រៀមខ្លួន  ការឆ្លើយតបចំពោះស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ កញ្ញាឆ្នាំ ២០២៤

អាជ្ញាធរខេត្តកំពង់ធំ ត្រៀមខ្លួន  ការឆ្លើយតបចំពោះស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ កញ្ញាឆ្នាំ ២០២៤

🔺 ការត្រៀមខ្លួន

ទី១-ធ្វើសេចក្តីជូនដំណឹងជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន តំបន់វាលទំនាបស្ទឹងសែន តំបន់ប្រជាកសិករនេសាទ និងប្រជាពលរដ្ឋដែលរស់នៅជិតប្រភពទឹក។

ទី២-អាជ្ញាធរខេត្តបានសហការជាមួយក្រសួងធនធាន និងឧតុនិយម, មន្ទីរធនធានទឹក និងឧតុនិយម ជាសេនាធិការ និងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយយ៉ាងជិតស្និត ដើម្បីតាមដានព័ត៌មានស្តីពីអាកាសធាតុឱ្យបានទាន់ពេលវេលា។

ទី៣-ផ្សព្វផ្សាយព័ត៌មានតាមវិទ្យុរបស់ខេត្ត និងនៅតាមទីសាធារណៈនានា ដើម្បីអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋទទួលបានដំណឹងបានទាន់ពេលវេលា។

🔺 ការឆ្លើយតប៖

-បានរៀបចំទីទួលសុវត្ថិភាព ត្រៀមបង្កាតាមតំបន់នីមួយៗ នៅតាមគ្រប់ស្រុកគោលដៅ សំដៅធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងបានត្រៀមសម្ភារៈ និងឧបករណ៍ចាំបាច់ ដើម្បីត្រៀមជម្លៀសបងប្អូនប្រជាពលរដ្ឋ។

នេះបើយោងតាមការបញ្ជាក់ពីអ្នកជំនាញអាកាសធាតុ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្យុះប៊ីប៊ិនកាមិនផ្តល់ប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុង-ស្រុក ក្នុងខេត្តកំពង់ធំនោះទេ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តកំពង់ធំបានប្រមូលព័ត៌បន្ថែម ដោយសហការជាមួយក្រសួងធនធានទឹក មន្ទីធនធានទឹក និងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយយ៉ាងជិតស្និត ដើម្បីបន្តតាមដានគ្រាប់ការវិវឌ្ឍរបស់ព្យុះ។ ដោយឡែក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ខេត្តកំពង់ធំបានទទួលឥទ្ធិពលពីសម្ពាធទាបតែប៉ុណ្ណោះ និងមិនមានស្ថានភាពធ្ងន់ធ្ងរនោះទេ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun