Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ធំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨

ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ធំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨

(កំពង់ធំ)÷ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត អញ្ចើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងកម្មវិធីនេះ ក៏មានការអញ្ចើញចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីជុំវិញខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំង៣ លោក លោកស្រី អភិបារងក្រុង ស្រុក លោក លោកស្រី សមាជិកសមាជិការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត លោក លោកស្រី មេឃុំ ចៅសង្កាត់ លោក លោកស្រី ស្មៀន ឃុំ សង្កាត់ និងតំណាងអង្គការដៃគូ ផងដែរ។

ជាមួយគ្នានោះលោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បានធ្វើរបាយការណ៍វឌ្ឍនភាពលើវិស័យពិការភាព របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ស្តីពីការសម្របសម្រួល និងពិនិត្យផ្ទៀងផ្ទាត់ ដើម្បីបញ្ជូនទិន្នន័យជនមានពិការភាពដែលបានសម្ភាសន៍កំណត់អត្តសញ្ញាណកម្មពិការភាព ដោយមន្ត្រីឃុំ សង្កាត់ ទៅតាមប្រភេទ និងកម្រិតពិការភាព នៅទូទាំងខេត្ត មកដល់ពេលនេះ សរុបចំនួន ១៣,៣៩៧នាក់ (ស្រី៦,៦៨៥នាក់) បានទទួលមរៈណភាព ៣៦៤នាក់ (ស្រី១៩១នាក់) ក្នុងនោះ ជនមានពិការភាពស្ថិតក្នុងគ្រួសារមានបណ្ណសមធម៌សរុបចំនួន ៣,៤៥៨នាក់ ជនមានពិការភាពបានទទួលបណ្ណសម្គាល់ចំនួន១៣.២០១នាក់ (ស្រី ៦៦០១នាក់) និងជនមានពិការភាពទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ជារៀងរាល់ខែចំនួន២.៨៤៦នាក់។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានលើកឡើងថា ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត មានសមាសភាពលោក លោកស្រី មកពីកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក និងអង្គការដៃគូ ជាសមាជិក សរុបចំនួន ៣៦នាក់(ស្រី០៦នាក់) ជនមានពិការភាព ១នាក់(ស្រី១នាក់) ដោយយោងតាមសេចក្តីសម្រេចលេខ ១១១/២៥ សសរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧតត្តម បានបន្តថា រាល់បញ្ហាប្រឈម ក៏ដូចជាសំណូមពរ គឺក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តែងតែលើកយកមកពិភាក្សា និងរួមគ្នាដោះស្រាយ ទាំងក្នុងពេលកិច្ចប្រជុំនានា និងក្នុងក្រុមតេឡេក្រាម ហើយបញ្ហាប្រឈម និងសំណូមពរណា ដែលក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដោះស្រាយមិនបាន គឺគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិបាលខេត្ត ដែលជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ពិនិត្យ និងដាក់ចេញនូវអនុសាសន៍ ដើម្បីឱ្យក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បន្តអនុវត្ត។

ថ្លែងក្នុងឱកាសនោះដែរ អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បញ្ចាក់ថា ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ មានគោលបំណងលើកទឹកចិត្តការធ្វើសកម្មភាពទាំងឡាយ ដើម្បីឆ្លើយតបចំពោះសិទ្ធិ និងភាពចម្រុះរបស់កុមារ យុវជន មនុស្សពេញវ័យ និងមនុស្សវ័យចាស់ ដែលមានពីការភាពប្រភេទផ្សេងៗគ្នា មិនថាពិការភាពនោះបណ្តាលមកពីមូលហេតុអ្វីឡើយ ដូចជាវិកលសម្បទាផ្នែករាងកាយ គំហើញ ការស្តាប់ ញាណដឹង សតិបញ្ញា និងចិត្តសង្គម។

ឯកឧត្តមបន្ថែមទៀតថា ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ នេះ បានកំណត់ទិសដៅ និងផែនការ ដែលត្រូវអនុវត្តផ្តោតលើការងារអាទិភាពសំខាន់ៗចំនួនប្រាំពីរ ដែលមានដូចជា៖ ១. ការងារមុខរបរ និងសន្តិសុខផ្នែកសេដ្ឋកិច្ច។ ២. សុខភាព ការស្តារលទ្ធភាពពលកម្ម និងសុខុមាលភាព។ ៣. ការអប់រំ និងការសិក្សាពេញមួយជីវិត។ ៤ ប្រព័ន្ធគាំពារសង្គម និងជីវភាពរស់នៅសមស្រប។ ៥ សហគមន៍ដែលមានបរិយាបន្ន និងមានផាសុកវត្ថុ។ ៦. សមភាពយេនឌ័រ សុវត្ថិភាព សិទ្ធិ និងយុត្តិធម៌។ ៧. ស្ថានភាពហានិភ័យ គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ។

ជាចុងក្រោយឯកឧត្តម សង្ឃឹមថា ក្រោយពីសិក្ខាសាលាផ្សព្វផ្សាយនេះបញ្ចប់ លោក លោកស្រី និងទទួលបាននូវចំណេះដឹងថ្មីៗ ព្រមទាំងចូលរួមលើលកំពស់ដល់ជនមានពិការភាពគ្រប់វ័យ គ្រប់ប្រភេទ និងក្រុមគ្រួសាររស់នៅប្រកបដោយស្មើភាពក្នុងសង្គមមានការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងភាពចម្រុះ ព្រមទាំងមានបរិយាបន្នពិការភាព និងនិរន្តរភាពក្នុងគ្រប់វិស័យ។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains