Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរសុខាភិបាលខេត្ត កំពង់ធំ រៀបចំកិច្ចប្រជុំក្រុមការងារ ពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ និងលើកផែនការបន្តសម្រាប់ត្រីមាសទី៤

មន្ទីរសុខាភិបាលខេត្ត កំពង់ធំ រៀបចំកិច្ចប្រជុំក្រុមការងារ ពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ និងលើកផែនការបន្តសម្រាប់ត្រីមាសទី៤

(កំពង់ធំ)៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីរសុខាភិបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំក្រុមការងារ ពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ ដោយមានការចូលរួម ពីឯកឧត្តមប្រធាន មន្ទីរសុខាភិបាលខេត្ត, ប្រធានមន្ទីរពេទ្យខេត្ត ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងសមាជិកក្រុមការងារពិសេសទាំងអស់។

តាមរបាយការណ៍នៅក្នុងកិច្ចប្រជុំ របស់មន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា ពីការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់របស់ក្រុមការងារ ដែលធ្វើឲ្យខេត្តកំពង់ធំ ស្ថានភាពជំងឺគ្រុនចាញ់ធ្លាក់ចុះយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ ដោយក្នុងរយៈពេល០៨ខែចុងក្រោយនេះ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ មានតែ ០២ករណីប៉ុណ្ណោះ បើធៀបនឹងឆ្ឋាំ២០២៣ ឃើញថាករណីគ្រុនចាញ់ធ្លាក់ចុះ៩០% មាន៣៩ករណី។

ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត បានសម្តែងនូវមោទនភាពជាខ្លាំងដែលមន្ទីរសុខាភិបាលខេត្តកំពង់ធំ តែងតែបានរៀបចំកិច្ចប្រជុំក្រុមការងារពិសេសលុប បំបាត់ជំងឺគ្រុនចាញ់នេះ និងកោតសសើរនូវការសាទរចំពោះករណីគ្រុនចាញ់ក្នុងខេត្តមានការធ្លាក់ចុះច្រើនគួរឲ្យកត់សំគាល់រហូតដល់៩០%។

ទាំងអស់នេះបញ្ជាក់ឲ្យឃើញច្បាស់ថា មន្ទីរសុខាភិបាលខេត្ត ពិតជាយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់ប្រជាជន ក្នុងនោះផង ដែរក៏មានការចូលរួមរបស់អង្គការដៃគូរ និង អាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងអស់ដែលបានចូលរួមសហការគ្នា ទើបធ្វើឲ្យសម្រេចបានតាមផែនការរបស់រាជរដ្ឋាភិបាលក៏ដូចជាផែនការរបស់ក្រសួងសុខាភិបាលក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទំរង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យអស់ត្រឹមឆ្នាំ២០២៥៕

ក្នុងឱកាសនោះ ឯកឧត្តម ផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ និងសមាជិក ក្រុមការងារ ពិសេសលុបបាត់ជំងឺគ្រុនចាញ់ទាំងអស់ជួយណែនាំ ផ្សព្វផ្សាយទំលំទូលាយដល់ប្រជាជនឱ្យស្គាល់ និងមកធ្វើតេស្តឈាមនៅផ្ទះអ្នកស្ម័គ្រចិត្យព្យាបាលជំងឺគ្រុនចាញ់ដែលមានស្លាកសញ្ញាពណ៌លឿង និងមានសរសេរនៅទីនេះមានធ្វើតេស្តឈាម និងព្យាបាលជំងឺគ្រុនចាញ់ ដោយឥតគិតថ្លៃនៅទូទាំងប្រទេស និងផ្សព្វផ្សាយពីវិធានការ ការពារជំងឺគ្រុនចាញ់ដល់ប្រជាជននៅតាមភូមិ និងជួយជំរុញប្រជាជន ឱ្យមកធ្វើតេស្តឈាមបន្ទាប់ពីត្រឡប់មកពីព្រៃឬចំការវិញ និងពេលមានគ្រុនក្តៅផ្សេងៗ។

គួរបញ្ជាក់ផងដែរថា មន្ទីរសុខាភិបាលខេត្តកំពង់ធំ បានដាក់ផែនការបន្ទាប់សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត៖ ១. បន្តសកម្មភាពជួសឈាមរកមេរោគគ្រុនចាញ់ ទាំងមណ្ឌល និងអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់(VMW) ដើម្បីសម្រេចតាមផែនការ
២. បន្តសកម្មភាពចែកមុងដល់ស្រ្តីមានផ្ទៃពោះ
៣. បន្តសកម្មភាពចែកថ្នាំលាបស្បែកការពារមូសខាំ
៤. ការប្រជុំអ្នកស្ម័គ្រចិត្តភូមិ ប្រចាំខែ និងត្រីមាសទី៤
៥. ការចុះអភិបាល អ្នកស្ម័គ្រចិត្តប្រចាំត្រីមាសទី៤
៦. ការចុះអភិបាល មណ្ឌលសុខភាពប្រចាំត្រីមាស ដោយមន្ទីរសុខភិបាល
៧. ការចុះអប់រំសុខភាពសហគមន៍ ប្រចាំត្រីមាសទី៤
៨. និងរៀបចំរបាយការណ៍រីកចំរើនប្រចាំត្រីមាសទី៤ និងការចូលរួមធ្វើផែនការថវិការឆ្នាំ២០២៥៕
អត្ថបទ ថុង ពលរិទ្ធី, រូបភាព ប៊ុនហ័រ-ពិនិត្យហើយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun