Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

បុរសម្នាក់ ចេញពីធ្វើការសំណង់ នៅផ្ទះដាច់ភ្លើង ទៅប៉ះប្រអប់ឌីសង់ទ័រ ត្រូវរឆក់ចរន្តអគ្គិសនីស្លាប់

បុរសម្នាក់ ចេញពីធ្វើការសំណង់ នៅផ្ទះដាច់ភ្លើង ទៅប៉ះប្រអប់ឌីសង់ទ័រ ត្រូវរឆក់ចរន្តអគ្គិសនីស្លាប់

(កំពង់ធំ)´´ នៅវេលាម៉ោង១៥,១៩នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានទទួលព័ត៌មានពីលោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលដំរីជាន់ខ្លា ដោយបានទទួលបញ្ជាពីលោកអធិការ កម្លាំងផ្នែកពិនិត្យហេតុក្រុង បានសហការជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេស កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល គ្រូពេទ្យខេត្ត អាជ្ញាធរភូមិ-ឃុំ ដឹកនាំសម្របសម្រួលពីលោក ផៃ តុងហួព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងបានចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យសាកសព ។

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៤,១៥នាទី ឈ្មោះសូបុត្រា ភេទប្រុសអាយុ 32 ឆ្នាំ(សព)មុខរបរកម្មករនៅភូមិពោធិ៍បាក់ករ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ចេញពីធ្វើការបានមកដល់ផ្ទះហូបបាយ បានលឺឪពុកម្ដាយបង្កើតនិយាយថាដាច់ភ្លើង ឈ្មោះសូបុត្រាបានដើរចេញពីផ្ទះក្នុងគោលបំណងទៅមើលប្រអប់ឌីសង់ទ័រដែលដាក់ភ្ជាប់នឹងបង្គោលភ្លើងស្ថិតនៅក្នុងទឹកស្រែមុខផ្ទះ នៅចំណុចបង្គោលភ្លើងប្រអប់ឌីសង់ទ័រ លេខP 48 V13 ប៉ុន្តែអត់ឃើញដើរត្រឡប់មកផ្ទះវិញសោះ។បន្ទាប់មកឈ្មោះម៉េងទូចភេទប្រុសអាយុ ៤២ឆ្នាំជាអ្នកភូមិជាមួយគ្នាបានជិះម៉ូតូឆ្លងកាត់កន្លែងកើតហេតុបានឃើញឈ្មោះសូបុត្រាដេកផ្ងារនៅក្នុងទឹកក្បែរបង្គោលភ្លើង ក៏បានស្រែកហៅឪពុកម្ដាយរបស់ឈ្មោះសូ បុត្រា ឱ្យមកមើលនិងជួយសង្គ្រោះប៉ុន្តែឈ្មោះសូបុត្រាបានស្លាប់បាត់ទៅហើយ ។ខណនោះក៏ចុចទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចនគរបាល ឲ្យចុះមកពិនិត្យ។

យោងតាមការបំភ្លឺរបស់ឈ្មោះម៉ែនសុភាព ភេទស្រីអាយុ៦២ឆ្នាំ (ម្ដាយបង្កើតសាកសព)បានឲ្យដឹងថា: នៅថ្ងៃទី ៣០ ខែសីហាឆ្នាំ២០២៥ វេលាម៉ោង ១៤,១៥ នាទី ខ្លួននិងប្ដីកំពុងនៅក្នុងផ្ទះ
ស្រាប់តែកូនប្រុសបង្កើតឈ្មោះសូបុត្រា ភេទប្រុសអាយុ ៣២ឆ្នាំចេញពីធ្វើការមកដល់ផ្ទះ បានលឺពួកខ្លួននិយាយថាភ្លើងដាច់ ស្រាប់តែកូនប្រុសដើរចេញពីផ្ទះក្នុងបំណងទៅមើលប្រអប់ឌីសង់ទ័រ
ដែលដាក់ភ្ជាប់និងបង្គោលភ្លើងមុខផ្ទះ បាត់មិនឃើញដើរត្រឡប់មកផ្ទះវិញសោះ។រហូតដល់ម៉ោង ១៤,០០នាទីស្រាប់តែឈ្មោះទូចភេទប្រុសដើរមកប្រាប់ខ្លួនថាកូនប្រុសរបស់ខ្លួនឆក់ខ្សែភ្លើងនៅមុខផ្ទះ ទើបពួកខ្លួនជួយលើកយកកូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ ពេលទៅដល់គ្រូពេទ្យប្រាប់ថាកូនរបស់ខ្លួនស្លាប់បាត់ហើយ។

ការពិនិត្យសពរបស់សមត្ថកិច្ចបានអោយដឹងថា-សពដួលស្លាប់នៅក្នុងទឹកក្បាលទៅទិសខាងជើងជើងទៅទិសខាងត្បូងក្នុងស្ថានភាពដេកផ្ងាដងខ្លួន មានស្នាមកកិតរបកស្បែកក្រោមឆ្អឹងជំនីខាងស្ដាំ និងមានស្នាមកោសរបកស្បែកក្រោមឆ្អឹងជំនីខាងឆ្វេង មានស្នាមរលាកខ្លោចពណ៌ក្រម៉ៅលាយលឿងនៅលើបាតដៃស្ដាំចំនួន០១កន្លែងនិងនៅលើបាតដៃខាងឆ្វេង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។តាមការស្រាវជ្រាវ ស៊ើបអង្កេត ព័ត៌មានកន្លែងកើតហេតុ និងការពិនិត្យសាកសព ស្លាប់ដោយសារឆក់ចរន្តអគ្គិសនី ហើយបានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប្រភពនគរបាលអធិការដ្ឋានក្រុងស្ទិងសែន.កែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains