Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង អញ្ជើញសួរសុខទុក្ខសមាជិកខ្លួនដែលរងរបួសភ្នែក

អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង អញ្ជើញសួរសុខទុក្ខសមាជិកខ្លួនដែលរងរបួសភ្នែក

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥  លោក សួគ៌ ប៊ុនធង អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង(ស ស យ ក) តំណាងលោក សាយ គឹមឡម ប្រធាន ស ស យ ក ស្រុកស្ទោង ព្រមទាំងសហការីបានចុះទៅសួរសុខទុក្ខ លោក សៅ សឿន សមាជិក ស ស យ ក ឃុំម្សាក្រង ដែលបានជួបឧបទ្ទវហេតុ មុតជំរឹងឈើចំភ្នែក របួសយ៉ាងធ្ងន់ធ្ងរ នៅគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងភូមិអូរចក ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរលោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោងដែលលោកបានសម្ដែងនូវសមានចិត្តចូលរួមសោកស្ដាយយ៉ាងក្រៃលែងបំផុតចំពោះឧប្បវេហេតុដ៏គួរឱ្យសង្វែកមួយនេះ។

ជាមួយគ្នានេះលោក សួរ ប៊ុនធង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកអភិបាលស្រុក និងលោកប្រធានសភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង ព្រមទាំងសមាជិកសមាជិកា និងសប្បុរសជនដែលបានចូលរួមទាំងសម្ភារ ថវិកា សម្រាប់ចូលរួមសុខសុខទុក្ខ និងលើកទឹកចិត្តលោកសៅ សឿង ជាសមាជិកដ៏សកម្មម្នាក់ហើយមានជីវភាពគ្រួសារពុំសូវប្រសើរឡើយ។

ជាចុងបញ្ចប់លោក សួគ៌ ប៊ុនធង បានគោរពដឹងគុណនិងកោតសរសើរខ្ពស់ដល់ ទឹកចិត្តនិងការលះបង់ដ៏ធំធេងរបស់លោក សៅ សឿង ដែលតែងតែចូលរួមគ្រប់កម្មភាពមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាកន្លងមកនិងជូនពរលោកបានឆាប់ជាសះស្បើយ។

សូមបញ្ជាក់ថាលោក សៅ សឿង បានរងរបួសភ្នែកខាងស្ដាំកាលពីថ្ងៃទី២៨  ខែសីហា ឆ្នាំ ២០២៥ ហើយក្នុងឱកាសនេះដែរ លោកទទួលបានការឧបត្ថម្ភសរុបថវិកា ១,១៤០,០០០រៀល  ពីសប្បុរសជនផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains