លោកឧត្ដមសេនីយ៍ត្រី មាស យ៉ត ដឹកនាំមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ ជាប្រតិភូកងរាជអាវុធហត្ថខេត្ត អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម លុក សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្ត
លោកឧត្ដមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញដឹកនាំមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ ជាប្រតិភូកងរាជអាវុធហត្ថខេត្ត អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម លុក សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានមន្ទីរស្នាក់ការគណ:បក្ស ខេត្តកំពង់ធំ ដែលបានទទួលមរណភាព នៅថ្ងៃពុធទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ លោកឧត្ដមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាន សំដែងនូវសមានទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ដែលកំពុងឃ្លាតចាកឆ្ងាយស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួតពោរពេញដោយព្រហ្មវិហារធម៌ និងសូមគោរពឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្ដម លុក សម្បត្តិ សូមឆាប់បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕