លោកជំទាវ លំ គន្ធារី ដឹកនាំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម លុក សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ
(កំពង់ធំ)៖លោកជំទាវ លំ គន្ធារី ប្រធានស្ដីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដឹកនាំក្រុមការងារគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម លុក សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែនខេត្តកំពង់ធំ។
លោកជំទាវបានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុត ចំពោះឯកឧត្តម លុក សម្បត្តិ ដែលជាចាស់ព្រឹទ្ធាចារ្យ និងជាធនធានមនុស្សដ៏ល្អរបស់ខេត្តកំពង់ធំ ។
លោកជំទាវ លំ គន្ធារី និងក្រុមការងារបានស្មិងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធ និងងបានសូមបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធឯកឧត្តម លុក សម្បត្តិ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថាសពឯកឧត្តម លុក សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំបានទទួលមរណភាពនៅវេលាម៉ោង៣ និង៤០ នាទី ទាបភ្លឺ ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះ ដោយរោគាពាធនៅមន្ទីរពេទ្យនាទីក្រុងភ្នំពេញ ។