Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ផ្ទះចំនួន ៣៥ខ្នងថ្មីទៀត អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានចាប់ឆ្នោតប្រគល់ជូនអតីតយុទ្ធជន គ្មានដី គ្មានផ្ទះ នៅខេត្តកំពង់ធំ

ផ្ទះចំនួន ៣៥ខ្នងថ្មីទៀត អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានចាប់ឆ្នោតប្រគល់ជូនអតីតយុទ្ធជន គ្មានដី គ្មានផ្ទះ នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១​៨​ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា  និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ តាម​រយៈ​ឯកឧត្តម​ ទេសរដ្ឋមន្រ្តី​នាយ​ឧត្ដមសេនីយ៍ ​គន់​ គីម​ អនុ​ប្រធាន​ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន និងនិវត្តជន​កម្ពុជា​  ជូនអតីតយុទ្ធជនចំនួន ៣៥គ្រួសារ ដែលគ្មានដី គ្មានផ្ទះ ឬមានផ្ទះរស់នៅមិនសមរម្យ​ ឬរស់នៅលើដីសាធារណៈ។ ដែលពិធីនេះប្រព្រឹត្តទៅនៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍​ ស្ដីអំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងអតីតយុទ្ធជននៅទូទាំងខេត្ត ដែល​ដែលមានចំនួន ៦,៧៤១នាក់​ និងការរៀបចំដីសម្បទានសង្គមកិច្ច ព្រម​ទាំង​ការសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនក្នុងខេត្តកំពង់ធំ នាពេលកន្លងទៅ ដែល​ជាអំណោយ​ដី​ថ្លៃ​ថ្លា​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​មហា​បវរ​ធិបតី ​ហ៊ុន​ ម៉ាណែត​ បានចំនួន ៥៤៧ខ្នងផ្ទះ រួចមកហើយ ជូន​ដល់​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​  ក្នុងនោះបានសាងសង់នៅតាមមូលដ្ឋាននានាទូទាំងខេត្តបានចំនួន ៣០៦ខ្នងផ្ទះ និងសាងសង់នៅលើដីសម្បទានសង្គមកិច្ច លើកទី១ ធ្វើការចាប់ឆ្នោតនៅឆ្នាំ២០២១ ចំនួន ១៤១ខ្នងផ្ទះ ដោយ​បាន​ផ្ដល់ជូនដីសម្បទាន​សង្គម​កិច្ច​ក្នុង​មួយ​គ្រួសារ​ ចំនួន​ មួយ​ហិកតា​កន្លះ​ ។ លើកទី២ ធ្វើការចាប់ឆ្នោតនៅឆ្នាំ២០២៤ ចំនួន ៦៥ខ្នងផ្ទះ ដោយបានផ្ដល់ដីសម្ប​ទាន​សង្គម​កិច្ច​ជូន​ ក្នុង​មួយ​គ្រួសារ​ចំនួន​មួយ​ហិកតា​ និងលើកទី៣ ចំនួន ៣៥ខ្នងផ្ទះ ដោយ​បាន​ផ្ដល់ជូនដីលំនៅ​ឋាន​ក្នុង​មួយ​ មួយ​គ្រួសារ​ចំនួន​ ១២៥០​ម៉ែត្រ​ការ៉េ​  និងបានស្នើសុំឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ មេត្តាជួយដោះស្រាយដីសម្រាប់ដាំដំណាំកសិកម្មជូនដល់បងប្អូនចំនួន ៣៥គ្រួសារ  ដោយ​ក្នុង​មួយ​គ្រួសារ​ចំនួនមួយ​ហិកតា​បន្ថែម​ទៀត​ ជូន​បងប្អូន​អតីត​យុទ្ធ​ជន​ដែលបាន​អញ្ជើញ​មកចាប់ឆ្នោតយកដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ដែលកំពុងប្រារព្ធពិធីនៅពេលនេះ ។

ឯកឧត្តម នួន ផារ័ត្ន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលបាន​លះបង់​សាច់​ស្រស់​ ឈាម​ស្រស់​ ដេីម្បី​បុព្វហេតុ​សន្តិភាព​ និង​ចំពោះ​ជាតិ​មាតុភូមិ​  ។  ជាមួយនោះដែរ ឯកឧត្តម នួន ផារ័ត្ន ក៏បានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានខិតខំប្រឹងប្រែងពុះពារនូវរាល់ការលំបាកផ្សេងៗ ដើម្បីបម្រើដល់ក្រុមគ្រួសារអតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ បានល្អប្រសើរ  និង​បាន​ណែនាំ​ដល់​នាយក​រដ្ឋ​បាល​ខេត្ត​ សហការជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជន​ និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ​ ដេីម្បីកែសម្រួល​បណ្តាមន្ទីរ អង្គភាព​ និងរដ្ឋបាលក្រុង ស្រុក ដេីម្បីចងសម្ព័ន្ធ​មេត្រីភាពជាមួយបងប្អូនដែលទេីបបង្កេីនថ្មី ។

ឯកឧត្តម នួន ផារ័ត្ន បានផ្ដាំផ្ញើដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ សូមខិតខំថែរក្សាសុខភាពឱ្យបានល្អ ក្នុង​ការមករស់នៅក្នុង​មណ្ឌល​អភិវឌ្ឍន៍​អតីត​យុទ្ធ​ជន ​មរតក​តេជោ​ ធិបតីថ្លុកព្រីង​ នៅ​ពេល​នេះ​ ។ ជាមួយ​នេះ​ដែរ ​ត្រូវខិតខំដាំដុះបង្កបង្កើនផល ចិញ្ចឹមសត្វដោះស្រាយជីវភាពគ្រួសារឲ្យបានល្អប្រសើរ ។ បន្ទាប់មក បងប្អូនអតីតយុទ្ធជនដែលមានការខ្វះខាតទាំង ៣៥គ្រួសារ បានដំណើរការចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារទទួលបានដីទំហំក្បាល ២៥ម៉ែត្រ គុណនិង ៥០ម៉ែត្រ ផ្ទះថ្មីមួយខ្នង និងបង្គន់អនាម័យមួយខ្នង ព្រមទាំងបានទទួលស្បៀងអាហារគ្រឿងឧបភោគបរិភោគ មួយ​ចំនួន​ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV