Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ផូ ផារិទ្ធ និងក្រុមការងារថ្នាក់ខេត្ត ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួល ១០០% លើការងារថែទាំខួបផ្លូវក្រាលកៅស៊ូ២ជាន់ចំនួន២ខ្សែ នៅខេត្តកំពង់ធំ

ឯកឧត្តម ផូ ផារិទ្ធ និងក្រុមការងារថ្នាក់ខេត្ត ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួល ១០០% លើការងារថែទាំខួបផ្លូវក្រាលកៅស៊ូ២ជាន់ចំនួន២ខ្សែ នៅខេត្តកំពង់ធំ

      (កំពង់ធំ)÷ គណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារថ្នាក់ខេត្ត បានចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួល ១០០% លើការងារថែទាំខួបផ្លូវចំនួន២គម្រោង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

      ឯកឧត្តម ផូ ផារិទ្ធ ចុះពិនិត្យមើលផ្លូវចំនួន២គម្រោងរួមមាន÷គម្រោងទី១ ៖ ការងារថែទាំខួបផ្លូវចំនួន១ខ្សែ ដោយក្រាលកៅស៊ូ DEST បន្ថែមពីលើ (Reseal DBST) ប្រវែង៧.២៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ ព្រមទាំងគូសគំនូសចរាចរណ៍ទំហំ១.៤៥៤ម ស្ថិតនៅភូមិសណ្តាន់ និងភូមិល្អង ឃុំចំណារក្រោម និងឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ (គម្រោងលេខ DRR-PM-2024-No.001)។ គម្រោងទី២÷ ការងារថែទាំខួបផ្លូវចំនួន០១ខ្សែ មាន ៧កំណាត់ ដោយក្រាលកៅស៊ូ DEST ចំនួន៦កំណាត់ ប្រវែងសរុប៤.០៧០ម៉ែត្រ ទទឹង៥ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុងចំនួន១កំណាត់ ប្រវែង២០០ម៉ែត្រទទឹង៧ម៉ែត្រ ព្រមទាំងគូសគំនូសចរាចរណ៍ទំហំ៨៥៤ម៉ែត្រ ស្ថិតនៅ ឃុំគោល ឃុំក្លែងឈើទាល និងឃុំសណ្តាន់  ស្រុកប្រាសាទសំបូរនិងស្រុកសណ្តាន់ ខេត្តកំពង់ធំ (គម្រោងលេខ DRPM-2024-No.002) ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ប្រើប្រាស់ថវិកាជំពូក៦១ ជាគម្រោងផែនការឆ្នាំ ២០២៤។

     ឯកឧត្តមរដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម បានសំណូមពរដល់អ្នកទទួលការធ្វើការឱ្យបានល្អ ដើម្បីឱ្យមានគុណភាពសោភ័ណភាព បន្តទៀតទៅតាមកិច្ចសន្យាធ្វើការត្រួតពិនិត្យលើការងារថែទាំខួបខាងលើ និងសុវត្ថិភាព ក្នុងរយៈពេល១២ខែ ហើយត្រូវចេះសហការណែនាំបំផុសប្រជាជន អោយមានការយាមយ៉ាងហ្មត់ចត់
អាជ្ញាធរមូលដ្ឋានត្រូវចូលរួមថែទាំផ្លូវនេះ.ដើម្បីរក្សាគុណភាពផ្លូវនិងកុំឱ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរលើផ្លូវ ដើម្បីឱ្យផ្លូវបានគង់វង្សយូរអង្វែង ។ អត្ថបទលោក ធូ កែវមុន្នី

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun