Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ រៀបចំវេទិកាអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រ និងសុខភាពភ្នែក ពិនិត្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយឥតគិតថ្លៃ នៅស្រុកតំាងគោក

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ រៀបចំវេទិកាអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រ និងសុខភាពភ្នែក ពិនិត្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយឥតគិតថ្លៃ នៅស្រុកតំាងគោក

(កំពង់ធំ)÷ ថ្ងៃសុក្រ ០៣កើត ខែទុតិយាសាឍ ឆ្នំាមមី អដ្ឋស័ក ព-ស ២៥៧០ ត្រូវនិងថ្ងៃទី១៧ ខែកក្កដា ឆ្នំា២០២៦ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយនាយកដ្ឋានស្រ្តីនិងសុខភាព នៃក្រសួងកិច្ចការនារី មន្ទីរសុខាភិបាលខេត្ត អជ្ញាធរមូលដ្ឋានស្រុក/ឃុំ ភូមិ មណ្ឌលសុខភាព ក្រោមការឧបត្ថម្ភគំាទ្រពីអង្គការមូលនិធិហ្វ្រេដហូឡូ បានរៀបចំវេទិការអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រនិងសុខភាពភ្នែក ការពិនិត្យនិងព្យាបាលភ្នែក
ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងសហគមន៍ ស្ថិតនៅវត្តសុមនារាមហៅវត្តអណ្តូងពោធិ៍ ឃុំអណ្តូងពោធិ៍ ស្រុកតំាងគោក ខេត្តកំពង់ធំ។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យ៉ង់ វិសាល អភិបាលរងនៃគណអភិបាលស្រុកតំាងគោក ,លោកស្រី សំាងលំា ប្រធានការិល័យស្រី្ត និងសុខភាព នៃមន្ទីរកិច្ចការនារីខេត្តកំពង់ធំ ក្រុមការងារមកពីនាយកដ្ឋានស្រី្ត និងសុខភាពនៃក្រសួងកិច្ចការនារីនិងមន្ត្រីពាក់ព័ន្ធសរុប២៤២នាក់ ស្រី១៥៤នាក់ ។
 
គោលបំណងនៃការផ្តល់ចំណេះដឹង ស្តីពី យេនឌ័រនិងសុខភាពភ្នែក ដល់ប្រជាពលរដ្ឋនៅសហគមន៍ក្នុងឱកាសនេះដែរលោក យ៉ង់ វិសាល បានលើកឡើងពីផ្នត់គំនិតយេនឌ័រ  និងតួនាទីបុរស និងស្រ្តី នៅក្នុងសង្គមបច្ចុប្បន្ន ក៍មានស្រី្ត មានតួនាទីនៅក្នុងជួររដ្ឋាភិបាលដែរតំាងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ ដូចនៅទីនេះស្រាប់។ លោកបន្តទៀតថា ការពិនិត្យភ្នែកមានសារះសំខាន់ណាស់ ដើម្បីអោយយើងដឹងពីបញ្ហាជំងឺបាយភ្នែក ជំងឺកន្ទុយថ្លែននិងជំងឺភែ្នកក្រហម ជំងឺកំហុសកំណុំ ជំងឺទឹកដក់ក្នុងភ្នែក និងជំងឺរលាកផ្សេងទៀត ដែលបង្ករមកពីមេរោគ យើងបានពិនិត្យនិងព្យាបាលឱ្យទាន់ពេលវេលាយើងត្រូវយកចិត្តទុកដាក់ថែទំាសុខភាពភ្នែក បើមានបញ្ហាត្រូវទៅជួបគ្រូពេទ្យដែលមានជំនាញថែទំាភ្នែក។
អត្ថបទ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV