Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងចាស់ជរាចំនួន០៨គ្រួសារ នៅឃុំពពក បានទទួលអំណោយមនុស្សធម៌ពីលោកអភិបាលស្រុកស្ទោង

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងចាស់ជរាចំនួន០៨គ្រួសារ នៅឃុំពពក បានទទួលអំណោយមនុស្សធម៌ពីលោកអភិបាលស្រុកស្ទោង

(កំពង់ធំ)៖ លោកសាយ គឹមឡមអភិបាលនៃគណៈអភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត និងចាស់ជរា ចំនួន០៨គ្រួសារ នៅភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនេះដែរ លោកអភិបាលស្រុកស្ទោង បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលឯកឧត្តមតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ សុខុមាលភាពនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងតែងតែជួយឧបត្ថម្ភ ដល់គ្រួសារដែលមានជីវភាពខ្វះខាតជានិច្ច មិនដែលអាក់ខានឡើយ។

បន្ថែមពីនេះលោកអភិបាលស្រុកស្ទោង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យថែទាំសុខភាព មានអនាម័យ ហូបស្អាត រស់នៅស្អាត និងទុកដាក់កូនចៅឱ្យបានល្អ ដោយខិតខំរៀនសូត្រ ក្លាយជាទំពាំងរឹងមាំ តបស្នងសងគុណដល់ប្រទេសជាតិ មាតុភូមិ ចៀសវាងក្លាយជាក្មេងទំនើង បង្កអសន្តិសុខក្នុងមូលដ្ឋាន និងធ្វើឱ្យបាត់បង់អនាគតដ៏ល្អ និងវែងឆ្ងាយ។

ជាចុងបញ្ចប់ លោកអភិបាលស្រុកស្ទោង បានណែនាំដល់អាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំឱ្យមានបងប្អូនណាខ្វះខាតស្បៀងអាហារ និងឈឺថ្កាត់ដោយអាជ្ញាធរពុំបានដឹងឡើយ ហើយបើបងប្អូនដែលមានជំងឺដង្កាត់ធ្ងន់ស្រាលផ្សេងៗ សូមមកទទួលសេវាពីមណ្ឌលសុខភាពឃុំពពក ឬអាចស្នើរសូមឡានសង្គ្រោះបន្ទាន់ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដើម្បីដឹកអ្នកជំងឺមកមន្ទីរពេទ្យបង្អែកតាមការចាំបាច់ផ្សេងៗ។

គូសបញ្ជាក់ផងដែរថា គ្រួសារដែលមានជីវភាពខ្វះខាតទាំង៨គ្រួសារនៅឃុំពពកបានទទួលអង្ករ១បេ មី ត្រីខ សម្លៀកបំពាក់និងគ្រឿងឧបភោគមួយចំនួនទៀត។ អត្ថបទ រដ្ឋបាលស្រុកស្ទោង

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV