Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ស្នងការនគរបាលខេត្តកំពង់ធំ ណែនាំប៉ុស្តិ៍នគរបាលរដ្ឋបាលបើកទ្វារ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ

ស្នងការនគរបាលខេត្តកំពង់ធំ ណែនាំប៉ុស្តិ៍នគរបាលរដ្ឋបាលបើកទ្វារ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានណែនាំដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវបើកទ្វារ ២៤ម៉ោង លើ២៤ម៉ោង និងរៀបចំវេនប្រចាំការជាបន្តបន្ទាប់ ដើម្បីរង់ចាំផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងធានាការឆ្លើយតបបានទាន់ពេលវេលាចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

ការណែនាំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកបានដឹកនាំកងកម្លាំង រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់គោ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ អគារប៉ុស្តិ៍ថ្មីនេះត្រូវបានសាងសង់ឡើង ដើម្បីជំនួសអគារចាស់ដែលមានសភាពតូចចង្អៀត និងបង្កើនប្រសិទ្ធភាពការបំពេញភារកិច្ចរបស់កងកម្លាំង។ អគារនេះមានទំហំ ១១ម៉ែត្រ គុណ ៩,៥០ម៉ែត្រ បែងចែកជា ៤បន្ទប់ មានបន្ទប់ទឹកដាច់ដោយឡែក និងបំពាក់ដោយសម្ភារៈចាំបាច់សម្រាប់ការងាររដ្ឋបាល និងការបម្រើប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានណែនាំឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រឹងការអនុវត្តតួនាទី និងភារកិច្ចប្រចាំថ្ងៃ ដោយរៀបចំផែនការការងារ និងវេនប្រចាំការ បង្កើនការល្បាតនៅតំបន់ងាយរងគ្រោះ សហការជាមួយកម្លាំងប្រជាការពារ ដើម្បីបង្ការ និងបង្ក្រាបបទល្មើសលួច ឆក់ ប្លន់ ក្មេងទំនើង និងបទល្មើសគ្រឿងញៀន។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានជំរុញឱ្យពង្រឹងវិធានការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ពង្រឹងវិន័យការងារ និងការអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ព្រមទាំងលើកកម្ពស់ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» តាមរយៈការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងការទទួលយកមតិយោបល់ពីសហគមន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ក៏បានលើកទឹកចិត្តឱ្យកម្លាំងប៉ុស្តិ៍នគរបាល បន្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាការពារភូមិ និងប្រជាពលរដ្ឋ បន្ថែមទៀត ឱ្យចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសោភ័ណភាពនៅទីតាំងបំពេញភារកិច្ច ព្រមទាំងគ្រប់គ្រង និងថែទាំអគារប៉ុស្តិ៍ថ្មីឱ្យបានល្អ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV