Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ជា វ៉ាន់ចាន់ ដាក់ចេញគោលការណ៍ ៦ចំណុច ជំរុញឱ្យអភិបាលរងស្រុកប្រាសាទសំបូរថ្មី បំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់

ឯកឧត្តម ជា វ៉ាន់ចាន់ ដាក់ចេញគោលការណ៍ ៦ចំណុច ជំរុញឱ្យអភិបាលរងស្រុកប្រាសាទសំបូរថ្មី បំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់

(កំពង់ធំ)៖ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានដាក់ចេញនូវគោលការណ៍ណែនាំយ៉ាងម៉ឺងម៉ាត់ចំនួន ៦ចំណុច ដើម្បីជាត្រីវិស័យតម្រង់ទិសដៅការងារជូនដល់ លោក យិន ប៊ុនសាត អភិបាលរងស្រុកប្រាសាទសំបូរថ្មី យកទៅអនុវត្តក្នុងអង្គភាព សំដៅធានាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង និងប្រសិទ្ធភាពការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ការដាក់ចេញនូវបទបញ្ជា និងគោលការណ៍គន្លឹះទាំងនេះ បានធ្វើឡើងនៅក្នុងកម្មវិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកប្រាសាទសំបូរ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នេះ ដែលបានប្រារព្ធធ្វើឡើងនៅសាលាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធយ៉ាងច្រើនកុះករ។

លោក យិន ប៊ុនសាត ត្រូវបានប្រកាសតែងតាំងឱ្យចូលកាន់មុខតំណែងជា អភិបាលរងស្រុកប្រាសាទសំបូរថ្មី ដើម្បីជំនួស លោក ម៉ាន់ សារ៉ាត់ ដែលត្រូវផ្លាស់ប្តូរភារកិច្ច និងទទួលតំណែងថ្មី។

នៅក្នុងឱកាសដ៏អធិកអធមនោះ ឯកឧត្តម ជា វ៉ាន់ចាន់ បានសង្កត់ធ្ងន់ថា ទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ ប៉ុន្តែនារន្តរភាពការងាររដ្ឋបាល និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ មិនត្រូវឱ្យមានការរអាក់រអួលនោះឡើយ។ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណៈអភិបាលខេត្ត ឯកឧត្តមអភិបាលរងខេត្ត បានតម្រូវឱ្យលោកអភិបាលរងស្រុកដែលទើបតែងតាំងថ្មី ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗទាំង ៦ចំណុច រួមមាន៖ការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងត្រូវចេះសហការគ្នាយ៉ាងជិតស្និទ្ធជាមួយគណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ ២. ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ត្រូវយកចិត្តទុកដាក់ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស មានតម្លាភាព គណនេយ្យភាព និងគ្មានការរើសអើង និងប្រកាន់ខ្ជាប់នូវវប្បធម៌សេវាសាធារណៈ។ ៣. ការប្រកាន់ខ្ជាប់នូវអភិបាលកិច្ចល្អ និងក្រមសីលធម៌ ត្រូវចងចាំជានិច្ចថា មន្ត្រីរាជការគឺជា “អ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ” មិនមែនជា “ចៅហ្វាយនាយ” របស់រាស្ត្រនោះទេ។ ៤. ការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈបន្តជំរុញ និងដឹកនាំការអនុវត្ត គោលនយោបាយភូមិ/ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យមានប្រសិទ្ធ ភាពខ្ពស់។ ៥. ការចុះមូលដ្ឋាន និងការដោះស្រាយបញ្ហាប្រឈមចុះផ្ទាល់ដល់មូលដ្ឋាន ភូមិ ឃុំ ដើម្បីសួរសុខទុក្ខ ក្តាប់ឱ្យបាននូវបញ្ហាប្រឈម និងតម្រូវការ ចាំបាច់ពិតប្រាកដរបស់ប្រជាពលរដ្ឋ។ ៦. ការខិតខំអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន បន្តខិតខំស្រាវជ្រាវ និងស្វែងយល់បន្ថែមអំពីច្បាប់ លិខិតបទដ្ឋានគតិយត្តថ្មីៗ គោលការណ៍ ណែនាំ និងនិតិវិធីរដ្ឋបាល។

ដើម្បីឆ្លើយតបនឹងគោលការណ៍សំខាន់ៗទាំង ៦ចំណុច របស់ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត លោក យិន ប៊ុនសាត បានធ្វើការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ១.ស្មោះត្រង់ជាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគោរពការពារឱ្យបានដាច់ខាត នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការពារសន្តិភាពឱ្យបានគង់វង្ស។ ២.ចូលរួមគាំទ្រ និងអនុវត្តឱ្យបានក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ៣.គោរពសេចក្តីសម្រេចនានារបស់ថ្នាក់លើ ។ ៤.ខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ត្រូវយកចិត្តទុកដាក់ ដោះស្រាយរាល់បញ្ហាប្រឈមរបស់បងប្អូនជាពលរដ្ឋ។ ៥.ថែរក្សាការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ។ ៦.បន្តខិតខំរៀនសូត្រ និងដកស្រង់បទពិសោធន៍ ទាំងផ្នែកចំណេះដឹង និងជំនាញការងារជាក់ស្តែង ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួនជាប្រចាំ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍស្រុកប្រាសាទសំបូរ ឱ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV