Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ព្រះបរិត្តកោសល ណិប អ៊ាម លើកទឹកចិត្ត យុវសិស្សបេក្ខជនខិតខំប្រឹងប្រែងប្រឡងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលបានលទ្ធផលជាប់គ្រប់ៗគ្នា

ព្រះបរិត្តកោសល ណិប អ៊ាម លើកទឹកចិត្ត យុវសិស្សបេក្ខជនខិតខំប្រឹងប្រែងប្រឡងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលបានលទ្ធផលជាប់គ្រប់ៗគ្នា

(កំពង់ធំ)៖ ព្រះបរិត្តកោសល ណិប អ៊ាម លើកទឹកចិត្ត យុវសិស្សបេក្ខជនខិតខំប្រឹងប្រែងប្រឡងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលបានលទ្ធផលជាប់គ្រប់ៗគ្នា។

ព្រះអនុគណស្រុកស្ទោងបានមានសង្ឃដីការនេះនៅក្នុងឱកាសនិមន្តជាកិត្តិយសកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មានព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦។

ព្រះអង្គបន្ថែមថា ការប្រឡងឱ្យអស់ពីសមត្ថភាព និងគោរពវិន័យជាចម្បង
ការប្រឡងដែលជោគជ័យ និងមានតម្លៃបំផុត គឺការប្រឡងដែលកើតចេញពីសមត្ថភាពពិតប្រាកដរបស់ខ្លួនឯង។ យុវសិស្សគ្រប់រូបត្រូវ៖
ប្រឹងប្រែងឱ្យអស់ពីលទ្ធភាព៖ ប្រើប្រាស់ចំណេះដឹង ជំនាញ និងការគិតពិចារណាដែលបានសន្សំពីការរៀនសូត្រកន្លងមកដោះស្រាយវិញ្ញាសាដោយស្មារតីនឹងនរ។
គោរពគោលការណ៍ណែនាំ៖ ម៉ឺងម៉ាត់ក្នុងការគោរពបទបញ្ជាផ្ទៃក្នុង និងការណែនាំរបស់គណៈមេប្រយោគ ដោយមិននាំយកសំណៅឯកសារ ឬឧបករណ៍ហាមឃាត់ចូលក្នុងបន្ទប់ប្រឡងឡើយ។ ភាពស្មោះត្រង់ក្នុងពេលប្រឡង គឺជាសេចក្តីថ្លៃថ្នូរ និងជាការផ្តល់តម្លៃដល់ខ្លួនឯង។
ធ្វើឱ្យបេក្ខជនក្លាយខ្លួនជាយុវជនល្អ និងមាគ៌ាឆ្ពោះទៅសិក្សានៅថ្នាក់វិទ្យាល័យនៅតែបន្ត ដែលទាមទារឱ្យយុវជន ខិតខំរៀនសូត្រដោយស្វ័យសិក្សា និងអភិវឌ្ឍខ្លួនជាប្រចាំកសាងខ្លួនជា «យុវជនល្អ» មានសីលធម៌ រស់នៅមានវិន័យ ស្គាល់ខុសត្រូវ ផ្តល់តម្លៃដល់គ្រួសារ និងសង្គមជាតិ។

លើសពីនេះ យុវជនដែលមានចំណេះដឹង និងសីលធម៌ គឺអាចជួយជំរុញឱ្យយុវជនអាចហោះហើរបានខ្ពស់ និងវែងឆ្ងាយក្នុងឆាកជីវិត យុវសិស្សសម័យថ្មី ត្រូវតែមានទស្សនៈចក្ខុវិស័យវែងឆ្ងាយ ដែលឆ្លងកាត់ជាប់ឌីប្លូម និងបាក់ឌុប ហើយឈានជើងចូលមហាវិទ្យាល័យ ក្រេបជញ្ជក់យកជំនាញឯកទេសច្បាស់លាស់មួយ ដើម្បីក្លាយជាអ្នកជំនាញ និងជាធនធានមនុស្សដ៏មានតម្លៃ និងវិលត្រឡប់មកជួយអភិវឌ្ឍមូលដ្ឋានវិញ ដែលជាកាតព្វកិច្ចដ៏ឧត្តុង្គឧត្តម គឺការនាំយកចំណេះដឹង ជំនាញ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។

សូមបញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឆ្នាំនេះប្រព្រឹត្តទៅនៅថ្ងៃទី០៦ និងទី០៧ ខែកក្កដា ឆ្នាំ២០២៦ ហើយវិទ្យាល័យ ជា ស៊ីម ប្រឡាយ មានសិស្សថ្នាក់ទី៩ សរុបចំនួន១២៨នាក់ ស្រី៦៧នាក់ មាន៦បន្ទប់ផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV