Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ភរិយាលោកឧត្តមសេនីយ៍ទោ ហេង សុផល នាំយកសម្ភារថវិកា ឧបត្ថម្ភ មន្ត្រីនគរបាល ដែលសម្រាកថែទាំសុខភាពចំនួន ៥ គ្រួសារ

ភរិយាលោកឧត្តមសេនីយ៍ទោ ហេង សុផល នាំយកសម្ភារថវិកា ឧបត្ថម្ភ មន្ត្រីនគរបាល ដែលសម្រាកថែទាំសុខភាពចំនួន ៥ គ្រួសារ

(កំពង់ធំ)÷រសៀលថ្ងៃ ៤ ខែ កក្កដា ឆ្នាំ២០២៦ លោកស្រី លឹម អៀងចេង ភរិយាលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត អមដោយលោកស្រីឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការងារយេនឌ័រ បានបន្តចុះសួរសុខទុក្ខមន្ត្រីនគរបាលជាតិ
ដែលកំពុងសម្រាកព្យាបាលជំងឺ និងទើបលំហែមាតុភាព ដល់គេហដ្ឋាន ស្ថិតនៅក្រុង ស្ទឹងសែន ។

ជាកិច្ចចាប់ផ្តើមលោកស្រី លឹម អៀងចេង បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ជូនចំពោះបងប្អូនមន្ត្រី ដែលសម្រាកព្យាបាលជំងឺ ចំនួន ២ គ្រួសារនិងទើបលំហែរមាតុភាពចំនួន ៣ គ្រួសារ ។

បន្ថែមលើមតិសំណេះសំណាល លោកស្រី បានថ្លែងចូលរួមចែករំលែកនូវការលំបាក ដែលកំពុងតែកើតមានឡើង ក្នុងក្រុមគ្រួសារបងប្អូន ព្រមទាំងបានណែនាំ ដល់អ្នកជម្ងឺ ត្រូវខិតខំថែទាំសុខភាព តាមរយៈ ការធ្វើអនាម័យ រស់នៅស្អាត បរិភោគស្អាត ពិសារឱសថ ឱ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ សម្រាកគ្រប់គ្រាន់ ត្រួតពិនិត្យតាមដានសុខភាពជាប្រចាំ ព្យាយាមហាត់ប្រាណ ពង្រឹងកាយសម្បទា ទើបសុខភាពបងប្អូន ឆាប់ជាសះស្បើយពីជំងឺឡើងវិញ ដើម្បីបន្តចូលរួមចំណែកអនុវត្តតួនាទី ភារកិច្ច របស់កងកម្លាំងនគរបាលជាតិ និងការពារ រក្សាសន្តិសុខ  សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី  បានប្រគល់ថវិកាព្រមទាំងសម្ភារមួយចំនួន ដែលជាការឧបត្ថម្ភរបស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងផ្ដាំផ្ញើ ដល់បងប្អូន បើមានក្ដីកង្វល់ បញ្ហាប្រឈម អ្វីមួយ សូមទំនាក់ទំនងមកថ្នាក់ដឹកនាំ ដើម្បីប្រធានអង្គភាព មានមូលដ្ឋានដោះស្រាយ និងជួយអន្ដរាគមន៍ ដល់បងប្អូនបានទាន់ពេលវេលា ។

លោកស្រី ហ៊ុល សារ៉ន តំណាងឱ្យមន្ត្រីទាំង ៥ រូបបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី  ព្រមទាំងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលា ដ៏មមាញឹក ចុះសាកសួរសុខទុក្ខនាំយកសម្ភារ ថវិកាឧបត្ថម្ភ មន្ត្រីតាមក្រុមគ្រួសារ ព្រមទាំងគោរពជូនពរ ជូនចំពោះលោកស្នងការ និងលោកស្រី សូមជួបប្រទះតែពុទ្ធពរ ទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV