Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​មាន​ប្រសាសន៍​ថា​ ទោះ​បី​មមាញឹក​ក្នុង​ភារកិច្ច​ស្នូល​ តែ​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ ក្នុង​រដូវ​បិទ​នេសាទ​ ត្រូវតែ​អនុវត្ត​ឲ្យបាន​មុឺងម៉ាត់​ និង​មាន​ប្រសិទ្ធភាព​ តាម​បទ​បញ្ជា​របស់​ប្រមុខរាជ​រាជរដ្ឋាភិបាល

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​មាន​ប្រសាសន៍​ថា​ ទោះ​បី​មមាញឹក​ក្នុង​ភារកិច្ច​ស្នូល​ តែ​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ ក្នុង​រដូវ​បិទ​នេសាទ​ ត្រូវតែ​អនុវត្ត​ឲ្យបាន​មុឺងម៉ាត់​ និង​មាន​ប្រសិទ្ធភាព​ តាម​បទ​បញ្ជា​របស់​ប្រមុខរាជ​រាជរដ្ឋាភិបាល​

(ខេត្តកំពង់ធំ)៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា​ ទោះបីជាបច្ចុប្បន្នកងកម្លាំង​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ កំពុងមមាញឹកក្នុងភារកិច្ចស្នូលយ៉ាងណាក្តី​ តែការបំពេញភារកិច្ចក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនអាចបោះបង់ចោលបានឡើយ។ ទាំងការបង្ក្រាបបទល្មើសព្រៃឈើ និងការបង្ក្រាបបទល្មើសនេសាទ​  ពិសេស​ក្នុងរដូវហាមឃាត់​សម្រាប់​ឱកាស​ត្រី​ពងកូន​ ដែលជនល្មើសមួយចំនួននៅតែលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។ ប្រសាសន៍នេះត្រូវបានមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ក្រេីនរំលឹក​ និងដាក់បទបញ្ជាបន្ថែមដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងសហករជាមួយកម្លាំងចម្រុះ​ បំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៥។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា ជារៀងរាល់ថ្ងៃក្នុងរដូវបិទនេសាទនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកងកម្លាំងចម្រុះ ទាំងពីរទីបញ្ជាការស្រាល បង្ក្រាបបានឧបករណ៍នេសាទល្មើសច្បាប់ មានរបាំងសាច់អួនខុសទំហំកំណត់ និងរបាំងស្បៃមុង ដែលច្បាប់បានហាមឃាត់ដាច់ខាត បានប្រមាណពី១,៥០០ ទៅ២,០០០ ម៉ែត្រ ជារៀងរាល់ថ្ងៃ ព្រមទាំងឧបករណ៍ល្មើសច្បាប់ផ្សេងទៀតផងដែរ ។ហើយសកម្មភាពនេះបានកើតឡើងនៅតំបន់ដែលមានភូមិសាស្ត្រស្ពុកស្មាញ ដូចជាព្រៃស្មោង ព្រៃកក់​ ដែលកងកម្លាំងរបស់យើងលំបាកក្នុងការធ្វើដំណើររុករកក្នុងភូមិសាស្ត្រស្រុកស្មាញ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្តថា ទោះបីជាមានការលំបាកស្មុគស្មាញយ៉ាងណាក្តី តែកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែបន្តសហការជាមួយកងកម្លាំងចម្រុះ ដើម្បីធ្វើសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនេះ ឲ្យមានប្រសិទ្ធភាព តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការដឹកនាំបញ្ជាដោយផ្ទាល់ពីឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឲ្យ​ទទួល​បាន​ជោគជ័យ​។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains