Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥

រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥

(កំពង់ធំ)÷ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត អាណតទី៤ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត មន្ត្រីសាលាខេត្ត កងកម្លាំងទាំង៣ ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ដៀប ពីរី បានលើកយករបៀបវារៈនៃកិច្ចប្រជុំមាន÷ ១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត។ ២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។ ៣- ពិនិត្យ និងអនុម័ត សេចក្តីណែនាំ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨។ ៤- បញ្ហាផ្សេងៗ។

ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត បានលើកយកពីសុខភាព និងអនាម័យគឺ សុខភាពប្រជាជន និងអាហារូបត្ថម្ភជាមូលដ្ឋានគ្រឹះគាំទ្រដល់ការអភិវឌ្ឍ ធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ បច្ចុប្បន្នគ្រប់ឃុំ សង្កាត់មានប៉ុស្តិ៍សុខភាព គ្រប់ក្រុង ស្រុកមានមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកសម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋ។ ថ្វីត្បិតវិស័យសុខាភិបាល មានស្ថានភាពល្អប្រសើរ តែត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត៖ ១.លើកកម្ពស់សុខភាព អាហារូបត្ថម្ភមាតា ទារក និងកុមារ។ ២.ជំរុញការទទួលយកសេវាសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ។ ៣.ទប់ស្កាត់ ការរីករាលដាលនៃជំងឺឆ្លង និងជំងឺរ៉ាំរ៉ៃគ្រប់ប្រភេទ។ ៤.លើកកម្ពស់ការកែលម្អគុណភាព និងប្រសិទ្ធភាពសេវា សុខុមាលភាព។ ៥.បង្កើនប្រសិទ្ធភាពប្រព័ន្ធសន្តិសុខសង្គម និងផ្តល់សេវាស្តារលទ្ធភាពពលកម្ម និងកាយសម្បទា។

ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថាទទួលបានសេចក្តីណែនាំនេះក្រុមការងារកសាងផែនការខេត្ត គណៈអភិបាលខេត្ត គណៈអភិបាលក្រុង/ស្រុក មន្ទីរវិស័យ បណ្តាដៃគូអភិវឌ្ឍទាំងអស់ ត្រូវចូលរួមអនុវត្តតាមសេចក្តីណែនាំឱ្យមានប្រសិទ្ធភាព។ គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងផ្តល់ការគាំទ្រ និងចូលរួមកាន់តែសកម្មថែមទៀតក្នុងការដោះស្រាយរាល់បញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋ តាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ និងធ្វើឱ្យស្ថានភាពរបស់ខេត្តកំពង់ធំទាំងមូលបន្តឈានឡើងជាវិជ្ជមាន។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains