កម្លាំងជំនាញចម្រុះនៅតែបន្តចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប នៅរដូវត្រីពងកូន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
(កំពង់ធំ)÷ លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង សហការជាមួយកម្លាំងផ្នែកសឹករងស្រុក ដឹកនាំសហគមន៍នេសាទបឹងប្រសា ចុះបង្រ្កាបបទល្មើសជលផលនៅចំណុច: អូក្រពើ ស្ពានគោលដងស្ទឹងនាងសល្ងាចឃុំ កពង់ចិនជើង ស្រុកស្ទោងខេត្តកំពង់ធំ។ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញបានចុះបង្ក្រាបបទល្មើសនេសាទជាលទ្ធផលអនុវត្តបាន០២ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៥របាំង ប្រវែង៣០០ម៉ែត្រ របាំងសាច់អួនចំនួន៥របាំងប្រវែង ១០០០ម៉ែត្រ ឡុកចំនួន១០គ្រឿង លូចំនួន១០មាត់ បង្គោលចំនួន៣៤០ដើម លែងកូនត្រីទំងន់៤៥គីឡូក្រាមចូលទន្លេវិញ។
លោក ស៊ិន សារិន ប្រធានទីបញ្ជាការស្រាលតំបន់ប្រតិបត្តិការសឹកររងកំពង់ធំ(យោធាភូមិភាគទី៤)បានសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញរដ្ឋបាលជលផលឈរជើងនៅឃុំផាសណ្ដាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចេញត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចកន្សោមចាប ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រទ្បាញឹក០២របាំង ប្រវែង៤០០ម៉ែត្រ បង្គោលចំនួន២៥០ដើម សាច់ឡុកចំនួន៤គ្រឿង លបលូចំនួន៤មាត់
និងចាក់ប្រលែងកូនត្រីចម្រុះទំងន់៧គីឡូក្រាម ចូលទន្លេវិញ។ ប្រើប្រាស់មធ្យោបាយកាណូតស្មាច់ចំនួន០៣គ្រឿង និងប្រើប្រេងឥន្ធនៈអស់ចំនួន៦០លីត្រ។
នៅថ្ងៃដដែលលោកអនុសេនីយ៍ឯក សុក វណ្ណដា នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤)សហការជាមួយ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចកំព្រាម និងចំណុចកាប់ចិន ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០១ករណីបានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទ ខុសច្បាប់របាំងស្បៃមុង នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន១១ របាំង ប្រវែង ៦៥០ម៉ែត្រ ឡុកស្បៃមុងចំនួន១១គ្រឿង លូស្បៃមុងចំនួន ២២មាត់ បង្គោលចំនួន៧០០ដើម ចាក់លែងកូនត្រីចម្រុះចំនួន១៥គីឡូក្រាមចូលទន្លេវិញ ការប្រើប្រាស់មធ្យោបាយកាណូតចំនួន០៨គ្រឿង ចំណាយប្រេងអស់ចំនួន២០០លីត្រ
លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ មន្រ្តីខណ្ឌ មន្រ្តីជាប់កិច្ចសន្យា និងគណៈកម្មការសហគមន៍ នេសាទសាមគ្គីកំពង់គោ បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចវាលស្រង៉ែ និងកែងជីឡៃ ក្នុងភូមិសាស្រ្តភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងនោះកម្លាំងជំនាញបានចុះបង្ក្រាបជាលទ្ធផលអនុវត្តបាន០២ករណីបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនិង កន្លែងរួមមាន÷ ១.របាំងស្បៃមុងចំនួន៥របាំង ប្រវែង២៥០ម ឡុកចំនួន ៥គ្រឿង លូស្បៃមុងចំនួន៥មាត់ បង្គោលចំនួន១១៣ដើម។ ២.របាំងសាច់អួនក្រឡាញឹកចំនួន២របាំង ប្រវែង៣៥០ម៉ែត្រ ឡុក ចំនួន៤គ្រឿង លូសាច់អួនចំនួន៤មាត់ បង្គោលចំនួន៤១០ដើម។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។