លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ថី្មៗ ចំពោះមុខដល់កងកម្លាំងត្រូវអនុវត្តបន្ត
(កំពង់ធំ)- នៅថ្ងៃអង្គារ៍ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ។ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ថ្មីៗចំពោះមុខដែលកងកម្លាំងត្រូវអនុវត្តបន្តដូចខាងក្រោម÷
១, ផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាពតម្រាយផ្លូវ សម្រួលចរាចរណ៍ ជូនប្រតិភូក្រុមការងារបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនកងទ័ពជើងអាកាសអាស៊ានលើកទី១១ និងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី២១ នៅខេត្តសៀមរាប (ថ្ងៃទី១៣-១៨ ខែកញ្ញា ឆ្នាំ២០២៤)។
២, ផែនការ ការពារសន្តិសុខ រក្សាសុវត្តិភាព តម្រាយផ្លូវ សម្រួលចរាចរណ៍ ជូនក្បួនរថយន្ត GUMBALL 3000 RALLY IN CAMBODIA ធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្តកំពង់ធំ (ថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៤) ។
៣, ផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្រ្គោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន បុណ្យអុំទូក អកអំបុកសំពះព្រះខែនាពេលខាងមុខ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យ ចំណុះមេបញ្ជាការ ប្រធានអង្គភាព មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក និងមេបញ្ជាការកងអនុសេនាធំចល័ត សរុបចំនួន ៣៤នាក់ (នារី០២នាក់) ។
ក្នុងឱកាស លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់នាយទាហាន នាយទាហានរង និងពលអាវុធហត្ថទាំងអស់ នៅតាមគោលដៅដែលបានចែក ត្រូវយកចិត្តទុក្ខដាក់លើការងារអនុវត្តន៍តួនាទីភារ:កិច្ចរបស់ខ្លួន ក្តាប់ជាប់នូវព័ត៌មានជាពិសេសយកចិត្តទុកដាក់ពិនិត្យមើលតាមបណ្តារូបសំណាកនានា តាមដងផ្លូវដែលប្រតិភូឆ្លងកាត់ក្រែងមានបង្កប់គ្រឿងផ្ទុះ វត្ថុឆាបឆេះ ។ បើមានហេតុការណ៍កើតឡើង ត្រូវរាយការណ៍ភ្លាមមកមេបញ្ជាការទទួលគោលដៅ ក៏ដូចជាមេបញ្ជាការ អាវុធហត្ថ ខេត្ត ដើម្បីមានវិធានការ ទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងពិនិត្យមើលក្រែងសត្វពាហនៈ គោយន្ដកន្ត្រៃដែលឆ្លងកាត់ ក្នុងពេលក្បួនកំពង់ធ្វើចរាចរណ៍លើដងផ្លូវកាត់ភូមិសាស្ត្រដែលយើងទទួលខុសត្រូវ ។ ត្រូវតែបញ្ជៀសកុំឲ្យមានឧបទ្ទវហេតុណាមួយកើតឡើងបានជាដាច់ខាត ។អត្ថបទកងរាជអាវុធហត្ថ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។