Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

គណៈកម្មការ​ការ​ពារ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ ខេត្ត​កំពង់ធំ​ ផ្សព្វផ្សាយច្បាប់ស្ដីពីជលផលថ្មី ស្តីពី​ការ​បង្ក្រាប​បបទល្មើសនេសាទ ​នៅតំបន់បឹងទន្លេសាប

គណៈកម្មការ​ការ​ពារ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ ខេត្ត​កំពង់ធំ​ ផ្សព្វផ្សាយច្បាប់ស្ដីពីជលផលថ្មី ស្តីពី​ការ​បង្ក្រាប​បបទល្មើសនេសាទ ​នៅតំបន់បឹងទន្លេសាប

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ខេត្ត អមដំណើរដោយលោក ជិន ស៊ីថា នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំ នៃ​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​ បានទៅផ្សព្វផ្សាយច្បាប់ស្ដីពីជលផលថ្មី និងបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ស្ដីពីការការ​ពារ​ ទប់ស្កាត់​ និង​បង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងតំបន់បឹងទន្លេសាប ក្នុងរដូវបិទនេសាទ ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់កោះក្របី ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក ជិន ស៊ីថា បានផ្សព្វផ្សាយចំណុចសំខាន់ៗនៃច្បាប់ស្ដីពីជលផលថ្មី​ ដែល​ត្រូវ​អនុវត្តន៍​នៅ​ក្នុង​រដូវ​បិទ​នេសាទ​ជូន​កងកម្លំាង​ចម្រុះ​ និង​បានបញ្ជាក់បន្ថែមទៀតថា​ មន្រ្តី​ស្ថាប័ន​ជំនាញ​ជល​ផល​គ្រប់​ថ្នាក់​នៅ​ខេត្ត​កំពង់ធំ​ ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ស្តីពី​ជល​ផល​ និង​ជា​ស្នូល​ឲ្យ​កងកម្លាំង​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ដោយ​ត្រូវ​បំពេញ​ឯក​សារ​ផ្សេងៗ​គ្រប់គ្រាន់​ក្នុង​ពេល​ដែល​កងកម្លាំង​បញ្ជូន​ឧបករណ៍​បទល្មើស​ ឬជនសង័្សយមក​ស្ថាប័ន​ជំនាញ​ ​ ជាមួយ​នេះ​ដែរ​ត្រូវ​ចូលរួម​ជាមួយ​អាជ្ញាធរ​ដែនដី​ និង​កងកម្លាំង​ទាំង​បី​ ក្នុង​ការអប់រំ​ ផ្សព្វផ្សាយ​ច្បាប់​ថ្មី​នេះ​ជូន​ប្រជាពលរដ្ឋ​ និង​ប្រជានេសាទ​ឲ្យបាន​ជ្រួតជ្រាប​ ​។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយនូវបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានថ្លែងប្រគល់ភារកិច្ចនៅក្នុងកិច្ចប្រជុំ ត្រួតពិនិត្យស្ដីពីវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទនៅក្នុងតំបន់បឹងទន្លេសាប នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ដោយបានបញ្ជាក់ថា៖​ កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីនៅគ្រប់លំដាប់ថ្នាក់ រួមជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ ឱ្យទទួលបានជោគជ័យ ដើម្បីជាផលប្រយោជន៍របស់សង្គមជាតិនិងប្រជាពលរដ្ឋយើងនៅគ្រប់មជ្ឈដ្ឋាននានា ។ ហើយ​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋទូទៅបានអបអរសាទរចំពោះផលត្រីដែលបានសម្បូរឡើងវិញ ក្រោយពីការបង្ក្រាបបទល្មើសនេសាទខុសច្បាប់របស់យើង ពិសេសការចូលរួមជាស្នូលរបស់កងកម្លាំងចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក ។ ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះទាំងអស់នៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទាំងពីរគោលដៅ នៅឃុំពាមបាង ស្រុកស្ទោង និងនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នាពេលកន្លងទៅ ដោយទទួលបាននូវលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងការបន្តបង្ក្រាបបទល្មើសនេសាទខុសច្បាប់គឺ ៖​ ទី ១ ត្រូវបង្ក្រាបឲ្យបានឧបករណ៍ស្បៃមុង ដែលដាក់នេសាទខុសច្បាប់នៅគ្រប់ទីកន្លែង​ ព្រោះ​វាបានបំផ្លិចបំផ្លាញធនធានមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ​ ។ ទី២ ត្រូវ​បង្ក្រាបឲ្យបានជាដាច់ខាតនូវការប្រើប្រាស់ឧបករណ៍ឆក់ត្រីគ្រប់រូបភាព និងទី៣ ត្រូវការពារឲ្យបានតំបន់អភិរក្សពូជត្រី នៅគ្រប់ទីកន្លែង ដេីម្បីរក្សាពូជត្រីយេីងឲ្យសំបូរឡេីងវិញជារៀងរហូត​ ។ ជាមួយនេះផងដែរ មិនត្រូវឲ្យមានការនេសាទលៀសដោយប្រើប្រាស់គ្រឿងម៉ាសុីនជាដាច់ខាត ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោសោម ស៊ុន ក៍បានប្រគល់ប្រេងសាំង ចំនួន​ ៨០០​ លីត្រ​ និងថវិកាមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនដល់កងកម្លាំងនៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ទាំង​ពីរ​គោល​ដៅ​ សម្រាប់ប្រើប្រាស់ក្នុងការបំពេញភារកិច្ចបន្តក្នុងរដូវបិទនេសាទនេះឲ្យទទួលបានជោគជ័យបន្ថែមទៀត ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV