Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ លំ គន្ធារី ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីពង្រាងការកែសម្រួលសមាសភាពសមាជិកគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ

លោកជំទាវ លំ គន្ធារី ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីពង្រាងការកែសម្រួលសមាសភាពសមាជិកគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ

      (កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តកំពង់ធំ
ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីពង្រាងការកែសម្រួលសមាសភាពសមាជិកគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ
ដើម្បីពង្រឹងផ្នែកទំនាក់ទំនង ពីតួនាទី/ភារកិច្ច ក្នុងការអភិវឌ្ឍក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនជាលំដាប់ នៅព្រឹកថ្ងៃទី១១  ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

       លោកជំទាវ លំ គន្ធារី បានលើកឡើងពីមាត្រា១៩ នៃ លក្ខន្តិកៈ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ ដោយសមាសភាព របស់គណៈកម្មការសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត មួយចំនួនបាន ផ្ទេរចេញ ទៅទទួលភារកិច្ចថ្មី មួយចំនួនផ្លាស់ប្តូរភារកិច្ច និងមន្ទីរមួយចំនួនមិនទាន់បានបញ្ចូលក្នុងគណៈកម្មការសាខាសមាគមនារីខេត្ត ដូច្នេះតម្រូវឱ្យធ្វើការរៀបចំកែ សម្រួលសមាសភាពថ្មី ពេញលក្ខណៈគ្រប់គ្រាន់ហើយ និងចេញសៀវភៅមួយ ផ្តល់ជូនសមាជិកម្នាក់មួយ។ ប្រសិនបើនៅតាមមន្ទីរអង្គភាពដែលជាស្ត្រីបើចង់ចូលជាសមាជិក សូមមកបំពេញប្រវត្តិរូបតាមលក្ខន្តិកៈឱ្យបានត្រឹមត្រូវ ក្រុមការងារនិងបញ្ចូលជាសមាសភាពជូនជាបន្តបន្ទាប់។

     លោកជំទាវប្រធាន បានដាក់ចូលនៅធាតុចូលនឹងកែសម្រួល សមាជិកជាស្ត្រី បានឯកភាពគ្នាធ្វើនៅលើឆន្ទៈតែមួយការកែសម្រួលសេចក្តីសម្រេចនេះ បានឯកភាពគ្នាសម្រេចយកអនុប្រធានការិយាល័យមកចូលរួមជាសមាជិកជាស្ត្រី ជំរុញឈរលើស្មារតីស្ម័គ្រចិត្ត បង្កើនប្រការដែលបានកំណត់នៅក្នុងលក្ខន្តិកៈ។ គ្រោងរៀបចំដឹកនាំសមាជិកជាស្ត្រី ដើម្បីទស្សនកិច្ចសិក្សានៅតាមបន្ទាត់ខ្សែក្រវាត់ព្រំដែន ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ដើម្បីឱ្យដឹងពីការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលមានសុខសន្តិភាពជូនប្រជាពលរដ្ឋ។ អត្ថបទលោកធូកែវមុន្នី រូបភាពដោយ ចន្ថា បុណ្យឬរ្ឋិ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun