លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកតាំងគោក និងស្រុកបារាយណ៍
(កំពង់ធំ) ÷ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះកងកម្លាំងទូទាំងខេត្ត ដែលបានចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតី ឆន្ទ: ខ្ពស់ លះបង់ធនធាន សម្ភារៈ ថវិកា ផ្ទាល់ខ្លួនអនុវត្តបទបញ្ជាថ្នាក់ដឹកនាំប្រគល់ជូន សម្រេចបានជោគជ័យ គួរជាទីមោទនៈ ក្នុងបេសកកម្មនារយៈពេលកន្លងមក ។
លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានថ្លែងអំណរគុណបែបនេះក្នុងពេលជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៅអធិការដ្ឋាននគរបាលស្រុកតាំងគោក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅរសៀលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្ត បានពាំនាំ
ប្រសាសន៍ សាកសួរសុខទុក្ខ របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ជានិច្ចកាលថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ របស់បងប្អូនទូទាំងខេត្ត ដែលកំពុងបំពេញតួនាទី ភារកិច្ច បេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋានឃុំ-សង្កាត់។
បន្ថែមលើប្រសាសន៍ សំណេះសំណាល លោកឧត្តមសេនីយ៍ត្រី បានផ្តាំផ្ញើរដល់កងកំលាំងទាំងអស់ត្រូវពង្រឹង÷១.បទវិន័យលេខ៨៧៣ របស់កងកម្លាំងនគរបាលជាតិដើម្បីថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សារណ: សុវត្ថិភាពសង្គមជូនប្រទេសជាតិ ប្រកបដោយប្រសិទ្ឋភាព ពង្រឹងការគោរពអនុវត្តតួនាទី/ភារកិច្ច គ្រប់ឋានានុក្រម មានសាមគ្គីភាព អង្គឯកភាព មានទំនួលខុសត្រូវខ្ពស់។ ២.ការងារសាមគ្គីភាព ឯកភាពផ្ទៃក្នុង ចូលរួម
ចំណែករំលែក ចេះជួយគ្នាទៅវិញទៅមក នាគ្រាបងប្អូនកងកម្លាំងយើងមានទុក្ខលំបាក។ ៣.ពង្រឹងរបៀបរបបការងារជំនាញ ការងារសន្តិសុខ ការងារព្រហ្មទណ្ឌ ការងារប្រឆាំងគ្រឿងញៀន ប្រើប្រាស់វិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅ បង្ការទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ មិនឱ្យកើតមានឡើង ក្នុងមូលដ្ឋាន ដែលបងប្អូនគ្រប់គ្រងឡើយ ការងារសណ្ដាប់ធ្នាប់សាធារណ: រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានកម្រិតទាបរក្សាបាន ទ្រព្យសម្បត្តិ អាយុជីវិត។
លោកស្នងការ បានប្រគល់ រោងចល័ត អាវភ្លៀង ដែលជាការឧបត្ថម្ភរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដល់កងកម្លាំង
សម្រាប់កិច្ចប្រតិបត្តិការ រក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងប្រគល់ថវិកាចំនួន ១,០០០,០០០រៀល ចូលរួមបុណ្យសពគ្រួសារ
មន្ត្រីនគរបាលចំនួន០២រូប ព្រមទាំងប្រគល់ថវិកា ដល់កម្លាំងចំនួន៣៥៩នាក់ ក្នុងម្នាក់ៗចំនួន ៥០,០០០ រៀល ដែលជាប្រាក់ឧបត្ថម្ភ របស់អគ្គស្នងការនគរបាលជាតិ និងថវិកា ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត សម្រាប់ពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។