Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជាយូរឆ្នាំនៅក្រុងស្ទឹងសែន រវាងលោកស្រី ស៊ឹម ម៉ាលី និងលោក ជុត ថាន(Video inside)

អភិបាលខេត្តកំពង់ធំដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជាយូរឆ្នាំនៅក្រុងស្ទឹងសែន រវាងលោកស្រី ស៊ឹម ម៉ាលី និងលោក ជុត ថាន(Video inside)

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជាយូរឆ្នាំរវាងលោកស្រី ស៊ឹម ម៉ាលី និងលោក ជុត ថាន នៅភូមិស្រយ៉ូវជើង និងភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីតាំងដីជម្លោះផ្ទាល់ រួចបន្តកិច្ចប្រជុំដោះស្រាយបញ្ចប់នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន បញ្ជាក់ប្រាប់ថាក្នុងកិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលដោះស្រាយបញ្ចប់ទំនាស់រវាងភាគីទាំងពីរ ដើម្បីបញ្ចៀសអំពើហិង្សាណាមួយ ដែលអាចកើតឡើងតាមរយៈការប្រឈមមុខដាក់គ្នាដោយប្រើប្រាស់គ្រឿងចក្រ របស់លោកស្រី ស៊ឹម ម៉ាលី និងលោក ជុត ថាន ដើម្បីប្រមូលផលលើដំណាំស្រូវដាំដុះលើផ្ទៃដីវិវាទ ស្ថិតនៅភូមិស្រយ៉ូវជើង និងភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលទំនាស់នេះបានអូសបន្លាយពេលវេលាយូរមកហើយ។             

គូរភាគីបានព្រមព្រៀងសះជាគ្នា ដោយ លោក ជុត ថាន បានព្រមទទួលយកនូវសំណងផ្តល់ជូនដោយ លោកស្រី ស៊ឹម ម៉ាលី ដើម្បីបញ្ចប់រឿង ចាប់ពេលនេះតទៅ។ ភាគីទាំងពីរយល់ព្រមបញ្ឈប់ធ្វើសកម្មភាពលើទីតាំងដីខាងលើចាប់ពីពេលនេះតទៅ ដោយភាគីទាំងពីរបានព្រមព្រៀង និងស្ម័គ្រចិត្តប្រគល់ដីទំហំ ៤៥០ (បួនរយហាសិប) ហិកតា ដែលជាកម្មវត្ថុនៃទំនាស់ ជូនរដ្ឋវិញដោយឥតលក្ខខណ្ឌ។

ជាមួយគ្នានេះឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ផងដែរថា មូលដ្ឋានក្នុងការដោះស្រាយបញ្ចប់ទំនាស់នេះ គឺឈរលើដំណោះស្រាយឈ្នះ-ឈ្នះ ដែលជាគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាចុងក្រោយ ភាគីទាំងពីរ ទាំងលោកស្រី ស៊ឹម ម៉ាលី និងលោក ជុត ថាន បានសំដែងនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ដែលបានធ្វើជាអាជ្ញាកណ្តាលដោះស្រាយវិវាទនេះ ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun