Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរផែនការខេត្តកំពង់ធំ បានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ស្តីពី(ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់)

មន្ទីរផែនការខេត្តកំពង់ធំ បានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ស្តីពី(ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់)

     (កំពង់ធំ)÷ នៅរសៀលថ្ងៃទី១០ នៅខែកញ្ញា ឆ្នាំ២០២៤ 
នៅមន្ទីរផែនការខេត្តកំពង់ធំ បានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ស្តីពី(ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់) ក្រោមអធិបតីភាពឯកឧត្តម ឃិន សុង អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ លោក កែវ ចិត្រា ប្រធាននាយកដ្ឋានគណយ្យជាតិ និងលោក ភោគ ច័ន្ទសេដ្ឋា ប្រធានមន្ទីរផែនការខេត្តកំពង់ធំ។ ចំពោះវគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងែ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

     លោក ភោគ ច័ន្ទសេដ្ឋា ប្រធានមន្ទីរផែនការខេត្តកំពង់ធំ បានរាយកាណ៍ពីសកម្មភាពខេត្តកំពង់ធំក៏ដូចជាបណ្តាខេត្តផ្សេងៗទូទាំងប្រទេសដែរ ក្រោមការកែទំរង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ហេដ្ឋារចនាសម្ពន្ធ័របស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានកែសម្រួល ក្រុមប្រឹក្សាខេត្តក្រុង ស្រុក ខ័ណ្ឌបានកើតឡើងតាមរយៈការ បោះឆ្នោត។ យោងតាមខ្លឹមសារច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ជំពូក២មាត្រា៣៧ រហូតដល់៤១បានកំណត់ច្បាស់អំពីតួនាទី/ភារកិច្ចលើការងារកសាងផែនការរបស់ក្រុមប្រឹក្សាគ្រប់ថ្នាក់ ។ ការកសាងផែនការជាកាតព្វកិច្ច និងជាកិច្ចការចាំបាច់ ដែលក្រុមប្រឹក្សាត្រូវចាប់ផ្តើមដំណើរការមុនគេក្នុងអណត្តិរបស់ខ្លួន។

     ឯកឧត្តម ឃិន សុង អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ បានមានប្រសាសន៍ថា ការចងក្រងយោងតាមនិមយន័យ ទស្សន៏ទាន វិធីសាស្ត្រ នៃប្រព័ន្ធគណយ្យជាតិ System of National Accounts (SNA) ជំនាន់ចុងក្រោយ ឆ្នាំ ២០០៨។ ជំនាន់មុនៗ ការផ្លាស់ប្តូរពីជំនាន់មួយទៅជំនាន់មួយ ដើម្បីឱ្យស្របតាមការផ្លាស់ប្តូរនៃសេដ្ឋកិច្ច។ ជាពិសេសវគ្គបណ្ដុះបណ្ដាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពទិន្នន័យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានកម្រិតឈានឡើងស្របតាមស្ថានភាព វឌ្ឍនភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ 

     ឯកឧត្តម ឃិន សុង អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ បានថ្លែងអំណរគុណដល់ប្រធានមនី្ទរផែនការ និងផ្ដាំផ្ញើអ្នកចូលរួមទាំងអស់ សូមយកចិត្តទុកដាក់ និងយកចំណេះដឹងពីគ្រូឧទ្ទេសដែលបានបង្រៀនពីវិធីសាស្រ្តដ៏ល្អ ដែលមានបទពិសោធន៍ជាយូរឆ្នាំមកហើយ ដើម្បីឱ្យអ្នកចូលរួមទាំងអស់យកចំណេះដឹង និងជំនាញទៅផ្សព្វផ្សាយបន្ថែមនៅតាមមន្ទីរអង្គភាពរបស់ខ្លួន ប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់។ អត្ថបទលោក ធូ កែមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun