Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានលើកដឹងថា ការធ្វើវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកនៅតាមបណ្ដាឃុំនានាគឺមានសារ:សំខាន់ដែលក្រុមប្រឹក្សាស្រុកនិងរដ្ឋបាលស្រុកស្ទោងផ្តល់ជូនប្រជាពលរដ្ឋ

ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានលើកដឹងថា ការធ្វើវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកនៅតាមបណ្ដាឃុំនានាគឺមានសារ:សំខាន់ដែលក្រុមប្រឹក្សាស្រុកនិងរដ្ឋបាលស្រុកស្ទោងផ្តល់ជូនប្រជាពលរដ្ឋ

(កំពង់ធំ)÷ ប្រធានក្រុមប្រឹក្សាស្រុកស្ទោងបានលើកដឹងថា ការធ្វើវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកនៅតាមបណ្ដាឃុំនានាគឺមានសារៈសំខាន់ដែលក្រុមប្រឹក្សាស្រុកនិងរដ្ឋបាលស្រុកស្ទោងផ្តល់ជូនពលរដ្ឋ លោកឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានថ្លែងដូច្នេះនៅក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្ទោង អាណត្តិទី៤ នៅឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៥។

លោកបានសង្កត់ធ្ងន់ថា អំណោយដ៏ថ្លៃថ្លានេះគឺ ជាការជួបផ្ទាល់រវាងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងអាជ្ញាធរស្រុកស្ទោង ជាពិសេសប្រធាននិងសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក បានបង្ហាញនូវទុក្ខកង្វល់ សំណូមពរ និងបញ្ហានានា ដែលប្រជាពលរដ្ឋបាននិងកំពុងជួបប្រទះ និងបានដោះស្រាយរួមគ្នានៅក្នុងមូលដ្ឋានផ្ទាល់តែម្ដង ដើម្បីឱ្យប្រជាពលរដ្ឋអស់មន្ទិលហើយអាជ្ញាធរបានជួយដោះស្រាយជាក់ស្ដែងនិងទាន់ពេលវេលាបំផុត។

ជាមួយគ្នានេះលោក សាយ គឹមឡម បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋនិងអាជ្ញាធរឃុំចំណាកក្រោម ត្រូវសម្ដែងការស្មោះត្រង់រវាងគ្នានឹងគ្នាទាំង ការផ្ដល់សេវានិងការទទួលសេវា ក៏ដូចជាការចុះជួបជួយផ្ទាល់ដល់មូលដ្ឋាននិងដោះស្រាយជាក់ស្ដែងជាពិសេស ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋងាយរងហានិភ័យដែលមានជីវភាពក្រលំបាក ជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលអាទី៧ ក្នុងការលុបបំបាត់ភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅខាងមូលដ្ឋាននិងលើកកម្ពស់ជីវភាពពួកគាត់ឱ្យកាន់តែប្រសើរឡើង។

លើសពីនេះលោកបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ “សហគមន៍កសិកម្មសណ្ដាន់សាមគ្គី” ត្រូវធ្វើការសហការខ្ពស់ជាមួយអាជ្ញាធរឃុំ ម្ចាស់ភាគហ៊ុន ក៏ដូចជាដៃគូអភិវឌ្ឍន៍នានាហើយត្រូវមានផែនការមេនិងផែនការលម្អិត សម្រាប់អភិវឌ្ឍ ដើម្បីទទួលបាននូវការ ចាប់អារម្មណ៍ គាំទ្រ ពីគ្រប់អ្នកពាក់ព័ន្ធជាពិសេសក្រុមការងារចុះមូលដ្ឋានឃុំចំណាក្រោមនិងស្រុកស្ទោង។

លោក សាយ គឹមឡម អភិបាលស្រុក
ស្ទោង បានអំពាវនាវដោយទទូច ដល់ពុក ម៉ែ បង ប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសសិស្សានុសិស្ស ត្រូវបើកបរយានយន្តដោយមានការប្រុងប្រយ័ត្នខ្ពស់ហើយត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយសីលធម៌ព្រមទាំងមានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិង អ្នកនៅលើផ្លូវសាធារណៈទាំងអស់គ្នា។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យនិកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains