Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កិច្ចប្រជុំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៥​ របស់គណះកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ)​ ខេត្តកំពង់ធំ

កិច្ចប្រជុំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៥​ របស់គណះកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ)​ ខេត្តកំពង់ធំ

(កំពង់ធំ)៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥​ នៅសាលប្រជុំសាលាខេត្តកំពង់ធំ មានបើកកិច្ចប្រជុំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៥ របស់គណះកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ក្រោមអធិបតីភាព លោកស្រី​ សុិន​ សុីផាន ប្រធានមន្ទីរកិច្ចការនារី​ខេត្តកំពង់ធំ​ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ​ លំ​ គន្ធារី​ អភិបាលរងខេត្ត​ និងជាអនុប្រធានអចិន្ត្រៃយ៍​គណះកម្មាធិការប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សខេត្តកំពង់ធំ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក​ លោកស្រី​  ជាសមាជិក ស្ថាប័ន អង្គការ​ និងអង្គភាពពាក់ព័ន្ធផងដែរ។

លោកស្រី​ សុិន​ សុីផាន មានប្រសាសន៍ថាក្នុងរយៈពេល ០៦ខែ (មករា-មិថុនា) ឆមាសទី១ ឆ្នាំ២០២៥ នេះ គណៈកម្មាធិការ និង លេខាធិការដ្ឋាន គ.ខ.ប.ជ និងក្រុមការងារទាំង៦ ដែលជាសេនាធិការបានខិតខំអនុវត្តតួនាទី ភារកិច្ច ដោយទទួលបាន លទ្ធផលគួរជាទីមោទនៈ ចំណែកអង្គការដៃគូក៏បានចូលរួមក្នុងការ សហការយ៉ាងសកម្ម ដើម្បីរួមចំណែកអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជា ពិសេសបង្ក្រាបជនល្មើស និងជួយសមាហរណកម្មជនរងគ្រោះ និងនាំជនរងគ្រោះឱ្យគេចផុត ពីអំពើជួញដូរមនុស្សផងដែរ ។

លោកស្រី ក៏បានណែនាំដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខិតខំយកចិត្តទុកដាក់សហការក្នុងភាពជាដៃគូឱ្យបានល្អជាមួយអង្គការពាក់ព័ន្ធនានា ជំរុញការផ្សព្វផ្សាយ ការអប់រំ និងការបង្ការទប់ស្កាត់តាមគោលដៅប្រឈមខ្ពស់ រួមមាន៖ មណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យ ផ្ទះសំណាក់ និងសណ្ឋាគារជាដើម។ល។

គួរបញ្ជាក់ផងដែរថា​ រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់​ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយសារតែមានជនខិលខូចបានធ្វើសកម្មភាពជួញដូរមនុស្សដោយនាំយកជនបរទេស មក ជ្រកកោណ និងធ្វើជាអាជីវកម្ម ជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា កន្លងមកធ្លាប់តែមានជន ខិលខូចបាននាំយកជនរងគ្រោះពីប្រទេសកម្ពុជា ហើយជួញដូរនៅក្រៅប្រទេស ដូច្នេះហើយបានជាយើងត្រូវតែមានការចូលរួមសហការ និងបង្ក្រាបជនខិលខូច ប្រភេទនេះអោយបាន ដើម្បីលុបបំបាត់ការជួញដូរមនុស្សនៅប្រទេសកម្ពុជា ។
អត្ថបទនិងរូបភាពដោយ​ យីម​ ប៊ុន​ ហ័រ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains