Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពិភាក្សាពីការបង្កើតរចនាសម្ព័ន្ធក្រុមការងារបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលខេត្តកំពង់ធំ របស់រដ្ឋបាលខេត្ត

អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពិភាក្សាពីការបង្កើតរចនាសម្ព័ន្ធក្រុមការងារបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលខេត្តកំពង់ធំ របស់រដ្ឋបាលខេត្ត

(កំពង់ធំ)÷ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ និងជាប្រធាន ក្រុមការងារបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យបែងចែក ភារៈកិច្ច និងរចនាសម្ព័ន្ធ ដើម្បីបង្កើតក្រុមការងារ ក្នុងការផលិតព័ត៌មាន ផលិតមាតិកា ការផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ កាអភិវឌ្ឍនានា គ្រប់គ្រង-ធ្វើបច្ចុប្បន្នភាព ព័ត៌មានសំខាន់ៗ នៅលើគេហទំព័រ និងបណ្តាញសង្គម របស់រដ្ឋបាលខេត្តកំពង់ធំឱ្យបានរហ័សត្រឹមត្រូវ។

នៅក្នុងកម្មវិធីនេះ ឯកឧត្តម ប្រធាន មានប្រសាសន៍ថា មន្ទីរវិស័យដើរតួយ៉ាងសំខាន់ដើម្បីដឹងពីការរីកចម្រើនរបស់ខេត្តទាំងមូល ក្នុងនោះក្រុមការងារទាំងអស់ត្រូវតែខិតខំអនុវត្ត និងយកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយនៅតាមមូលដ្ឋាន ក្រុង-ស្រុកទាំង៩ សកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត ជាពិសេសក្តានុពល តំបន់រមណីយដ្ឋាននានា និងហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត ដើម្បីទទួលបាននូវព័ត៌មានមួយជាក់លាក់ និងការអភិវឌ្ឍផងដែរ។

ចំពោះអត្ថបទព័ត៌មាន ឬរូបភាព វីឌីអូផ្សេងៗ ដែលបានផលិតរួចហើយ សូមក្រុមការងារទាំងអស់សហការគ្នាជួយពិនិត្យនូវខ្លឹមសារ អក្ខរាវិរុទ្ធបានត្រឹមត្រូវ មុននឹងចាក់ផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋគាត់ងាយស្រួលក្នុងការស្វេងយល់ មើល-ស្ដាប់ពីខ្លឹមសារនិងអត្ថន័យ ជៀសវាងមានការភ័ន្តច្រលំកត្តាណាមួយ។

ឯកឧត្តម ស្នើដល់រដ្ឋបាលខេត្តកំពង់ធំ រៀបចំកន្លែងធ្វើការមួយឱ្យបានត្រឹមត្រូវ ងាយស្រួលបម្រើការងារ ផលិតព័ត៌មានសំខាន់ៗ ផ្សព្វផ្សាយឱ្យបានឆាប់រហ័ស មិនប៉ះពាល់ដល់ថ្នាក់ដឹកនាំ ឬបុគ្គលដ៏ទៃ និងទីតាំងណាមួយផងដែរ។ លើសពីនេះមន្ទីរវិស័យបើកទទួលស្វាគមន៍ជានិច្ច នូវការផ្តល់ព័ត៌មានទីតាំងផ្សព្វផ្សាយផ្សេងៗ  និងចំពោះយុវជនស្ម័គ្រចិត្ត មានបំណងចង់ចូលរួមបំរើការងារក្នុងក្រុមការងារបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលខេត្តកំពង់ធំសូមស្វាគមន៏ដោយក្តីរីករាយ។ អត្ថបទ ថុង ពលរិទ្ធី រូបភាព ប៊ុនហ័រ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun