Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ជួបសំណេះសំណាលជាមួយអតីតយុទ្ធជនពិការ ដោយសារសង្គ្រាម នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ជួបសំណេះសំណាលជាមួយអតីតយុទ្ធជនពិការ ដោយសារសង្គ្រាម នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខអតីតយុទ្ធជនពិការ ដោយសារសង្គ្រាមឈ្មោះ ឈឹម អាន អាយុ ៨២ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨០ នៅយោធាស្រុកសណ្ដាន់ ខេត្តកំពង់ធំ  ហើយបានត្រូវរបួសពិការដោយសារជាន់គ្រាប់មីន ក្នុងសមរភូមិ នៅឆ្នាំ ១៩៨៣ ក្នុងពេលសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម វាយសង្គ្រប់ទីតាំងលាក់ខ្លួនបណ្ដោះអាសន្នរបស់ក្រុមខ្មែរក្រហម  នៅសមរភូមិតំបន់ភ្នំជី  ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោកតា ឈឹម អាន បានមានប្រសាសន៍ថា ក្រោយពេលត្រូវរបួសដាច់ជើងភ្លាម ក្រុមគ្រូពេទ្យកងទ័ពស្ម័គ្រចិត្តវៀតណាម បានបញ្ជូនគាត់មកកាន់មន្ទីរពេទ្យខេត្ត ហើយបើកបញ្ជូនបន្តទៅព្យាបាលរបួសនៅប្រទេសវៀតណាម ក្រោយពេលជាសះស្បើយបានវិលត្រឡប់មកកាន់អង្គភាពវិញ។ បច្ចុប្បន្នគាត់ជាអតីតយុទ្ធជន បានទទួលប្រាក់បៀវត្សប្រចាំខែ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនគាត់ សម្រាប់ចិញ្ចឹមជីវិតគាត់ និងភរិយាគាត់ ។ នៅក្នុងឱកាសនេះផងដែរ លោកតា ឈឹម អាន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំដាក់ចេញអនុវត្តនូវនយោបាយឈ្នះឈ្នះ ដោយបានបញ្ចប់សង្គ្រាម នាំមកនូវសុខសន្តិភាព  ដូចដែលយើងកំពុងមានសព្វថ្ងៃនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះការលះបង់សាច់ស្រស់ ឈាមស្រស់ របស់លោកតា ឈឹម អាន ក្នុងការរួមចំណែកការពារទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត និងបានរួមចំណែកក្នុងការអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញពេញលេញ  ។ ហើយឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយភាពមុឺងម៉ាត់ និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  សម្ដេចធិបតី លោកបាននិងកំពុងបន្តដឹកនាំកសាង អភិវឌ្ឍន៍ប្រទេសជាតិ  ឱ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ និងបន្តថែរក្សា ការពារឲ្យបានសុខសន្តិភាព ជូនប្រជាជនកម្ពុជា ទោះបីក្នុងតម្លៃណាក៏ដោយ ។

ជា​ចុងក្រោយ​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ក៍បាន​ឧបត្ថម្ភ​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត​ពេជ​ ច័ន្ទ​មុន្នី​ និង​បាន​ណែនាំ​ដល់​លោក​តា​ ឈឹម​ អាន​ និង​ក្រុម​គ្រួសារ​កូន​ចៅ​ទាំង​អស់​ ត្រូវ​រស់នៅ​គោរព​ច្បាប់​  និង​មិន​ត្រូវ​ធ្វើ​អ្វី​ដែល​ខុស​ច្បាប់​ជា​ដាច់ខាត​ ដែល​នាំឲ្យ​មាន​ទុក្ខ​ទោស​ដល់​ខ្លួន​ និង​ក្រុម​គ្រួសារ​។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains