«ជំនួបសំណេះសំណាល ជាមួយលោកគ្រូខ្មែរបុរាណនៅក្នុងមូលដ្ឋាន ខេត្តកំពង់ធំ»
ខេត្តកំពង់ធំ៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយលោកវេជ្ជបណ្ឌិត ប៉ឹក គីមសាន ប្រធានមន្ទីរសុខាភិបាល រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះជួបសំណេះសំណាល ជាមួយលោកគ្រូខ្មែរបុរាណនៅក្នុងមូលដ្ឋានខេត្ត ដើម្បីពាំនាំពត៌មានពាក់ព័ន្ធនឹងការចូលរួមផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋ។
ការចុះសំណេះសំណាលនេះ សំដៅគោលបំណងផ្តល់ជូនព័ត៌មានគ្រប់ជ្រុងជ្រោយ ជៀសវាងអោយបានការ បកស្រាយ «យល់ច្រឡំ» ដូចដែលបានកើតមានក្នុងសហគមន៍ថ្មីៗនេះ។ លើសពីនេះ គឺសំដៅលើកការពង្រឹងកិច្ចសហការរវាងវិស័យសុខាភិបាល នៅគ្រប់មូលដ្ឋានសុខាភិបាលទាំងសាធារណៈ និងឯកជនរួមទាំងការចុះគាំទ្រជ្រោមជ្រែងដល់ គ្រូខ្មែរបុរាណទាំងឡាយ ក្នុងទិសដៅតែមួយ «លើកកម្ពស់សុខភាព ការពារសុវត្តិភាពប្រជាពលរដ្ឋគ្រប់ទីកន្លែង» ។
ក្រុមការងារមន្ទីរសុខាភិបាល រួមទាំងអាណាព្យាបាលអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ និងបានជូនជម្រាបដល់លោកគ្រូខ្មែរបុរាណ អោយបន្តផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋ ជាមួយការស្រលាញ់រាប់អាន និងចូលរួមជាមួយមន្ទីរសុខាភិបាល អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា ដោយត្រូវ «យកចិត្តទុកដាក់ និងតម្កល់អាយុជីវិតបងប្អូនជាអ្នកជំងឺ» និងប្រើគ្រប់សមត្ថភាព លទ្ធភាពដែលមាន។
ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានជម្រាបជូនដូចក្នុងលិខិតផ្សាយជាសាធារណៈ ត្រៀមជាស្រេចទទួលបងប្អូនអ្នកជំងឺដែលលោកមកទទួលសេវាសុខភាពនៅមូលដ្ឋានសុខាភិបាលជិតផ្ទះបំផុត។






![]()
