Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ

(កំពង់ធំ)÷រសៀលថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហ៊ុយ ប៉ូលីន អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ដែលមានកងកម្លាំងចូលរួមចំនួន ២៨០នាក់។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងតំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានរាយការណ៍ អំពីរចនាសម្ព័ន្ធ របស់កងកម្លាំង ការគ្រប់គ្រងដឹកនាំបញ្ជា ការកសាងអគារមុខងារ ការដាំដើមឈើលម្អរបរិស្ថាន និងកិច្ចប្រតិបត្តិការ  រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសប្រារព្ធព្រឹត្តិការណ៍ សំខាន់ៗ នាពេលកន្លងមក ធានាបានសុខសុវត្ថិភាពល្អប្រសើរ ជូនថ្នាក់ដឹកនាំសង្គមជាតិ ប្រជាពលរដ្ឋ ប្រកបដោយសុខដុមរម្យនា ។

លោកឧត្តមសេនីយ៍ត្រី  បន្តថា ស្នងការដ្ឋាននគរបាលខេត្ត បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការផ្ដល់កិច្ចសហការជាមួយក្រុមការងារ របស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ព្រមទាំងឯកសារពាក់ព័ន្ធលើវិស័យ ជំនាញនីមួយៗ ។

ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ទោ ហ៊ុយ ប៉ូលីន អគ្គនាយករង  មានប្រសាសន៍សំណេះ
សំណាលដោយថ្លែងថា ការងារសវនកម្មផ្ទៃក្នុង ការកែលម្អប្រព័ន្ធគ្រប់គ្រង ការពង្រឹងសមត្ថភាពអង្គភាព និងធានាបាននូវប្រសិទ្ធភាព ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ស្របតាមបទបញ្ជា និងបទដ្ឋានគតិយុត្តនានា របស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនេះដែរ លោកបានលើកឡើងគោលការណ៍០៦ ចំណុច ដែលស្នងការដ្ឋាន ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ រួមមាន៖
*ទី១.ការត្រួតពិនិត្យតាមដាន និងវាយតម្លៃនូវវឌ្ឍនភាពនៃការអនុវត្តកែលម្អ អនុសាសន៍គ្រាមុន។
*ទី២.ការងារគ្រប់គ្រងធនធានមនុស្ស ។
*ទី៣.ការងារគ្រប់គ្រងហិរញ្ញវត្ថុ ។
*ទី៤.ការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ។
*ទី៥.ការពិនិត្យអំពីវឌ្ឍនភាព នៃការប្រើប្រាស់ថវិកាឧបត្ថម្ភគាំទ្រគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក្នុង ការចុះសៀវភៅបញ្ជីចំណូល ចំណាយដែលក្រសួងមហាផ្ទៃបានផ្តល់ជូន ដើម្បីប្រើប្រាស់ និងគ្រប់គ្រងថវិការដ្ឋឱ្យចំ គោលដៅ មានតម្លាភាព និងភាពសន្សំសំចៃ។
*ទី៦.ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ។

ឆ្លៀតក្នុងឱកាសនេះ លោកបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំស្នងការដ្ឋាន អធិការដ្ឋាន ជាពិសេសប៉ុស្តិ៍នគរបាល រដ្ឋបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឱ្យបន្តយកចិត្តទុកដាក់ និងចូលរួមអនុវត្ត ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់នូវអនុក្រឹតលេខ ០៣ អនក្រ.បក ស្តីពី ការគ្រប់គ្រងសន្តិភាពតាមទីតាំងរស់ នៅប្រមូលផ្តុំ ឱ្យសកម្មនូវយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរបស់ខ្លួន។ ត្រូវពង្រឹងការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រប់រូបភាពនៃការ ឆបោកតាមបច្ចេកវិទ្យា ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីការពារសន្តិសុខ សណ្តាប់ ធ្នាប់សង្គម និងរក្សាផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ និងអនុវត្តវិធានការច្បាប់ និងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ឱ្យបានម៉ឺងម៉ាត់អនុលោមប្រកាសអន្តរក្រសួងលេខ ១៦១ ស្តីពីនីតិវិធី នៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ។

លោក សង្ឃឹមជឿជាក់ថា ការចុះធ្វើសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាឱកាសនេះ ពិតជាទទួលបានជោគជ័យ តាមការរំពឹងទុក សម្រេចបានស្របតាមគោលនយោបាយសុីជំរៅ របស់រាជរដ្ឋាភិបាល ៕ អត្ថបទស្នងការដ្ឋាននគរបាលខេត្ត-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV