Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង កោតសរសើរខ្ពស់ដល់លោកនាយក នាយិកាសាលារៀនដែលបានរៀបចំបរិស្ថាន និងធ្វើអនាម័យតាមសាលារៀនបានល្អប្រសើរ

អភិបាលស្រុកស្ទោង កោតសរសើរខ្ពស់ដល់លោកនាយក នាយិកាសាលារៀនដែលបានរៀបចំបរិស្ថាន និងធ្វើអនាម័យតាមសាលារៀនបានល្អប្រសើរ

(កំពង់ធំ)÷ អភិបាលស្រុកស្ទោងកោតសរសើរខ្ពស់ដល់លោកនាយក នាយិកាសាលារៀនដែលបានរៀបចំបរិស្ថាន និងធ្វើអនាម័យតាមសាលារៀនបានល្អប្រសើរ។

លោក សាយ គឹមឡម បានកោតសរសើរដូច្នេះក្នុងឱកាសលោកបានចែកធុងសំរាមជូនដល់លោក លោកស្រីនាយក នាយិកា លោកអាចារ្យគណៈកម្មការវត្ត ព្រះសង្ឃ តាមបណ្ដាសាលារៀន និងវត្តអារាមជាង ១០០ នៅក្នុងស្រុកស្ទោង កាលពីព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាស្រុកស្ទោង។

ទន្ទឹមនឹងនេះលោកបានជំរុញបន្ថែមទៀតដល់លោកនាយក នាយិកា លោកគ្រូ  អ្នកគ្រូ សិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការទុកដាក់ បែងចែកសំរាមទៅតាមចំណាត់ថ្នាក់ ៣ប្រភេទឱ្យបានត្រឹមត្រូវដូចជា សំរាមសរីរាង្គ សំរាមគ្រោះថ្នាក់ពុលឬសំណល់គីមី សំរាមកែច្នៃឡើងវិញ ក្នុងន័យសុវត្ថិភាព កម្ទេចចោលឬកែច្នៃឡើងវិញផងដែរ ។

ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តដល់ព្រះគ្រូចៅអធិការ លោកអាចារ្យ គណៈកម្មការវត្ត ព្រះសង្ឃគ្រប់បណ្ដាវត្តអារាម ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀតក្នុងការថែរក្សាអនាម័យ រក្សាទុកដាក់សំរាមក្នុងវត្តអារាមឱ្យបានប្រសើរឡើង ព្រោះបច្ចុប្បន្នពុំទាន់ស្ថិតក្នុងស្ថានភាពល្អនៅឡើយទេ។

លើសពីនេះ លោកអភិបាលស្រុកស្ទោង បានលើកទឹកចិត្តបន្ថែមទៀតដល់គ្រប់បណ្ដាអង្គភាពស្ថាប័នរដ្ឋ សាលារៀន វត្តអារាម និងទីសាធារណៈនានា ត្រូវរៀបចំប្លង់មេអភិវឌ្ឍឱ្យបានច្បាស់លាស់ជាពិសេសប្រកបដោយសួនច្បារស្រស់បំព្រង ដើមឈើប្រណីតៗខៀវស្រងាត់ តាមបែបបរិស្ថានស្រស់បំព្រង  និងបម្រែបម្រួលអាកាសធាតុ និងបរិយាកាសសកល ជាផ្នែកមួយនៃការលើកកម្ពស់ទេសចរណ៍កែច្នៃ និងធម្មជាតិនៅក្នុងមូលដ្ឋានស្រុកស្ទោងថែមទៀត។

ជាចុងបញ្ចប់លោក សាយ គឹមឡម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំដែលបាន ឧបត្ថម្ភគាំទ្រនូវធុងសំរាមជាច្រើនសម្រាប់ដាក់នៅតាមអង្គភាពស្ថាប័នរដ្ឋនៅក្នុងស្រុកស្ទោង ក្នុងការលើកកម្ពស់បរិស្ថានក្នុងមូលដ្ឋានឱ្យល្អប្រសើរឡើង។

សូមបញ្ជាក់ថា ការចែកជូនធុងសំរាមនៅក្នុងឱកាសនេះគឺជូនដល់សាលារៀនរដ្ឋចំនួន ៩៦ធុង វត្តចំនួន៤៦ធុងដែលក្នុងនោះទទួលបានមួយអង្គភាពនូវធុងសំរាមចំនួន៣។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV