Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង និមន្តបិណ្ឌបាត្រដល់បេក្ខសាមណៈសិស្សទាំងអស់ត្រូវខិតខំស្វាធ្យាយសិក្សារៀនសូត្រទាំងផ្លូវលោក ផ្លូវធម៌ ដើម្បីព្រះពុទ្ធសាសនារុងរឿង និងជោគវាសនាអនាគតខ្លួនឯង

អភិបាលស្រុកស្ទោង និមន្តបិណ្ឌបាត្រដល់បេក្ខសាមណៈសិស្សទាំងអស់ត្រូវខិតខំស្វាធ្យាយសិក្សារៀនសូត្រទាំងផ្លូវលោក ផ្លូវធម៌ ដើម្បីព្រះពុទ្ធសាសនារុងរឿង និងជោគវាសនាអនាគតខ្លួនឯង

(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោង បាននិមន្តបិណ្ឌបាត្រដល់បេក្ខសាមណៈសិស្សទាំងអស់ត្រូវខិតខំស្វាធ្យាយសិក្សារៀនសូត្រទាំងផ្លូវលោក ផ្លូវធម៌ ដើម្បីព្រះពុទ្ធសាសនារុងរឿង និងជោគវាសនាអនាគតខ្លួនឯង។

លោក សាយ គឹឡម បានធ្វើការបិណ្ឌបាត្រនេះនៅក្នុងពិធីជួបសំណេះសំណាល និងកាត់វិញ្ញាសា ជាមួយបេក្ខសាមណៈសិស្ស បេក្ខជនគណៈមេប្រយោគ អនុរក្សនិងព្រះមន្ត្រីសង្ឃ នៃសាលាអនុគណស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងការត្រៀមប្រឡងសញ្ញាបត្រថ្នាក់ ត្រីទោឯក នៅមណ្ឌលប្រឡង ស្រុកស្ទោងសម័យប្រឡងថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៦ នៅមណ្ឌលវត្តឃ្លាំងខ្មូត ។

ជាមួយគ្នានេះ បេក្ខសាមណៈសិស្ស និងបេក្ខជនទាំងអស់ ត្រូវគោរពនូវសេចក្តីថ្លៃថ្នូនិងបញ្ជាផ្ទៃក្នុង របៀបរៀបរយ វិន័យការប្រឡង ជាពិសេសត្រូវ ស្ដាប់ និងអនុវត្តតាមការណែនាំរបស់អនុរក្សផ្ទាល់ ឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីឱ្យដំណើរការប្រឡងឆ្នាំនេះប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម បាននិមន្តបិណ្ឌបាត្រសាមណៈបេក្ខជន សាមណៈសិស្សគ្រប់អង្គសូមប្រើប្រាស់ទូរស័ព្ទឱ្យបានត្រឹមត្រូវតាមការវេលា និងមានប្រយោជន៍ក្នុងបរិបទបច្ចេកវិទ្យាឌីជីថល ពិសេសជាឧបករណ៍ឬបណ្ដាញសិក្សាស្រាវជាវមេរៀនទាំងផ្លូវលោក និងត្រូវធម៌ដែលមាននៅក្នុងប្រព័ន្ធបណ្ដាញផ្សេងៗ youtube ជាដើម។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអភិបាលស្រុកស្ទោង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមនិង លោកជំទាវ ជាប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានឧបត្ថម្ភគាំទ្រ និងប្រគេនបច្ច័យដល់សាមណៈសិស្ស មេប្រយោគអនុរក្ស ប្រមាណជាង៤០០អង្គ/នាក់ ដែលក្នុង១អង្គទទួលបាននូវ÷ បច្ច័យចំនួន ២ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភគាំទ្រចង្ហាន់នៃកម្មវិធីប្រឡងនេះ នៅទឹកប្រាក់ចំនួន១លានរៀលថែមទៀត ។

សូមបញ្ជាក់ថា នៅមណ្ឌលប្រឡងស្រុកស្ទោង វត្តឃ្លាំងខ្មូត មាន១៨បន្ទប់ ថ្នាក់ត្រី១០បន្ទប់ ថ្នាក់ទោ០៦បន្ទប់ និងថ្នាក់ឯក២បន្ទប់។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV