កម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប ដែលប្រជានេសាទប្រើឧបករណ៍ស្បៃមុង ជាលក្ខណៈទ្រង់ទ្រាយធំ
(កំពង់ធំ)÷ សង្កាត់រដ្ឋបាលជលផលពាមបាង បានចូលរួមជាមួយលោកអនុសេនីឯក លុយ សុភាព នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង
ដឹកនាំដោយលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុច មុខបាទាល់ និងចំណុច ព្រែកបាទាល់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ជាក់ស្ដែងក្រុមកម្លាំងជំនាញចម្រុះបានចុះបង្ក្រាបទល្មើសនេសាទបឹងទន្លេសាបជាលទ្ឋផលអនុវត្តបាន(០២ករណី) បានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ របាំងស្បៃមុង និង របាំងសាច់អួនក្រឡាញឹក នៅនឹងកន្លែង រួមមាន÷ របាំងស្បៃមុងចំនួន៥របាំងប្រវែង៤២០មែ៉ត្រ របាំងសាច់អួនក្រឡាញឹកចំនួន៦របាំងប្រវែង៣៥០ម៉ែត្រ ឡុកចំនួន១១គ្រឿង លូចំនួន១២មាត់ បង្គោលឈើចំនួន៥៩០ដើម ចាក់លែងត្រីចម្រុះទំងន់១៥ គីឡូក្រាម ចូលទន្លេវិញ។ ការប្រើប្រាស់មធ្យោបាយកាណូតចំនួន០២គ្រឿង ប្រើប្រាស់ប្រេងសាំងចំនួន៣០លីត្រ។
ចំពោះសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ មន្រ្តីខណ្ឌ និងគណ:កម្មការសហគមន៍នេសាទឧញ្ញាមហាពពាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចថ្លុកកំប៉ោង ទួលណាម,បឹងបាទា ស្ថិតនៅភូមិសាស្ត្រឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។លទ្ធផលអនុវត្តបាន០៣ករណី បានរុះរើ និងបំផ្លាញចោល នូវឧបករណ៍នេសាទខុសច្បាប់នៅនិងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៣របាំង ប្រវែង១៥០ម៉ែត្ររបាំងសាច់អួនក្រឡាញឹកចំនួន២របាំង ប្រវែង២៥០ ម៉ែត្រ ឡុកចំនួន០៨គ្រឿង លូចំនួន០៨មាត់ បង្គោលចំនួន២៧៥ដើម លបប្រឹស១០០ចំនួន៣០ខ្សៃស្មើនឹង ៦០០លប។
ចំណែកឯសង្កាត់ជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយកម្លាំងទីបញ្ជាកាស្រាលប្រចាំស្រុកតាំងគោកនិងអសជ្ញាធរបឹងទន្លេសាប បានចុះបោះបង្គោលបន្ថែមដីតំបន់៣នៅក្នុងភូមិសាស្រ្ត ឃុំទ្រៀល និងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។
សង្កាត់រដ្ឋបាលជលផលព្រៃគុហ៍ សហការណ៍ជាមួយក្រុមការងាថ្នាកស្រុក ដឹកនាំដោយ លោក គង់ សុភា អភិបាលរងស្រុកប្រាសាទសំបូរ ចុះទប់ស្កាតបង្ក្រាបបទល្មើសជលផល នៅចំណុច: ខាងលិចភូមិកំពង់ឈើទាលរហូតដល់ស្រះជម្រកត្រីបឹងកកាយស្ថិត ក្នុងភូមិសាស្ត្រឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ លទ្ធផលអនុវត្តបាន០១ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនិងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន០១របាំងប្រវែង៥០ម៉ែត្រចំនួន ១៦គឿង លូស្បៃមុងចំនួន០២មាត់ បង្គោលចំនួន៧០ដើម។ សរុបកម្លាំងចំនួន ១០នាក់ ប្រើប្រាស់ប្រេង១០លីត្រ។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ .ពិនិត្យដោយអ៊ុមញឹប។