នៅរដូវត្រីពងកូននេះ កម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ដូចភ្លៀងរលឹម ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
(កំពង់ធំ)÷ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយលោកវរសេនីយ៍ទោ ទិត ចាន់ នាយរងសេនាធិការតំបន់ប្រតិបត្តិការសិករងកំពង់ធំ(យោធភូមិភាគទី៤)បានដឹកនាំកម្លាំងចំរុះចុះបង្កាបបទល្មើសនេសាទនៅចំណុច ចុងព្រែកឆ្កោក ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។
ជាមួយគ្នានោះផងដែរ កម្លាំងជំនាញចម្រុះនៅតែបន្តចុះអនុវត្តក្នុងភូមិសាស្ត្របឹងទន្លេសាបជាលទ្ធផលអនុវត្តបាន២ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រទ្បាញឹកចំនួន០៧របាំងប្រវែង៣៥០ម៉ែត្រ របាំងស្បៃមុងចំនួន៥របាំងប្រវែង៥០០ម៉ែត្រ ទ្បុកចំនួន១២គ្រឿង លបលូ៥១មាត់បង្គោលចំនួន៩០០ដើម ចាក់លែងកូនត្រីទំងន់០៥គីទ្បូក្រាមចូលទន្លេវិញ។
សង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយកម្លាំងទីបញ្ជាកាស្រាលប្រចាំស្រុកតាំងគោក បានចុះល្បាតដីតំបន់៣នៅចំណុចទំបន់តាធី កំពង់ស លំអិត និងក្រពើសាហាវស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំស្រឡៅ និងឃុំពង្រ ស្រុកតាំងគោក ជាក់ស្តែងក្រុមការងារពុំប្រទះឃើញមានបទល្មើសអ្វីគួរឱ្យកត់សម្គាល់នៅទីនោះទេ។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ