Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ បានដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារអតីតយុទ្ធជន

លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ បានដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារអតីតយុទ្ធជន

(កំពង់ធំ)÷ រសៀលថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងនគរបាលខេត្ត តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពឧបាសិកា ទី ហោ ត្រូវជាម្តាយបង្កើតលោកវរសេនីយ៍ឯក សេង វណ្ណគីម នាយការិយាល័យបណ្តុះបណ្តាល( មន្ត្រីចូលនិវត្តន៍) ស្ថិតនៅគេហដ្ឋានសព ក្នុងភូមិ ព្រែកស្បូវ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ  បានពាំនាំប្រសាសន៍ផ្ដាំផ្ញើ របស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ចំពោះមរណភាពឧបាសក ទី ហោ គឺជាការបាត់បង់ម្ដាយបង្កើត ម្ដាយក្មេក ជីដូន និងជាមនុស្សដែលធ្លាប់ផ្ដល់ភាពកក់ក្ដៅក្នុងក្រុមគ្រួសារ បន្សល់ទុកនូវបុរសពោះម៉ាយ កូនកំព្រា និងជាមនុស្សដែលធ្វើឱ្យអ្នកផងទាំងពួង គោរពស្រឡាញ់ ។

លោកឧត្តមសេនីយ៍ត្រីស្នងការរងនគរបាលខេត្តកំពង់ធំ បន្តថាទោះបីជាស្ថិតនៅ កាលៈទេសៈ ការងារមមាញឹកយ៉ាង លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត តែងតែគិតគូរយកចិត្តទុក្ខដាក់ចាត់តំណាងនាំយកថវិកាចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពអតីតយុទ្ធជន មិនបោះបង់ចោលបងប្អូននាគ្រាជួបទុក្ខលំបាក។

លោកស្នងការរង បានប្រគល់ថវិកា ដែលជាការឧបត្ថម្ភ របស់លោកឧត្តមសេនីយ៍ស្នងការ ជូនក្រុមគ្រួសារសព និងបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសាកសិទ្ធក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ឧបាសក ទី ហោ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains