Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកតាំងគោក​ ដឹកនាំជំនាញចុះពិនិត្យស្ថានភាពទឹកលិចស្រូវពលរដ្ឋនៅឃុំពង្រ និងឃុំសូយោង និងរិះរកវិធីជួយរំដោះទឹកឱ្យបានទាន់ពេលវេលា

អភិបាលស្រុកតាំងគោក​ ដឹកនាំជំនាញចុះពិនិត្យស្ថានភាពទឹកលិចស្រូវពលរដ្ឋនៅឃុំពង្រ និងឃុំសូយោង និងរិះរកវិធីជួយរំដោះទឹកឱ្យបានទាន់ពេលវេលា

(កំពង់ធំ)៖ ស្រុកតាំងគោកនៃខេត្តកំពង់ធំ ទទួលរងទឹកភ្លៀងធ្លាក់ផ្ទួនៗ ធ្វើឲ្យស្រូវរបស់ប្រជាពលរដ្ឋនៅឃុំពង្រ និងឃុំសូយោង រងការគំរាមកំហែង​លិចលង់, ក្រោយទទួលបានព័ត៌មានលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក​ ហាក់មិននៅស្ងៀមឡេីយ នាល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ និងអាជ្ញាធរ ចុះពិនិត្យស្ថានភាពទឹកលិចនេះភ្លាមៗ ដើម្បីរិះរកវិធីជួយរំដោះទឹកចេញពីស្រែពលរដ្ឋឱ្យបានទាន់ពេលវេលា ជៀសវាងខូចខាតស្រូវរបស់ពលរដ្ឋ។

បន្ទាប់ពីចុះពិនិត្យស្ថានភាពផ្ទាល់ហើយនោះលោក ហាក់ ម៉ុងហួត​ បានណែនាំមេឃុំទាំង២ បន្តតាមដានជាប់ជាប្រចាំ និងរាយការណ៍ពីស្ថានភាពទឹក ដើម្បីធ្វើការអន្តរាគមន៍ជៀសវាងការខូចខាតស្រូវប្រជាពលរដ្ឋ ដោយពុំមានការអើពើពីអាជ្ញាធរដែនដី និងមន្ត្រីជំនាញជាដើម​ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើវិស័យកសិកម្ម។

បន្ថែមពីនេះលោក ហាក់ ម៉ុងហួត​ ក៏បានណែនាំឱ្យមេឃុំពង្រ និងឃុំសូយោង សហការណ៍ជាមួយសហគមន៍​ រកមើលទីតាំងដែលអាចរំដោះទឹកនេះបាន ជួយរំដោះទឹកនេះឱ្យបានទាន់ពេលវេលា ជៀសវាងបន្តឱ្យទឹកនេះនៅលិចស្រូវរយៈពេលយូរ នាំឱ្យមានការខូចខាត។ ក្នុងនោះលោកក៏បានណែនាំអាជ្ញាធរ ភូមិ ឃុំ បន្តប្រុងប្រយ័ត្នជានិច្ចដើម្បីចាំជួយអន្តរាគមន៍សង្រ្គោះស្រូវគ្រប់ពេលវេលា ពីទឹកភ្លៀងលិចស្រូវពលរដ្ឋនេះផងដែរ៕ អត្ថបទ រដ្ឋបាលស្រុកតាំងគោក

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV