Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកអភិបាលស្រុកស្ទោង បានលើកឡើងថា គម្រោងផ្នែកសេវាសង្គម និងបរិស្ថាន របស់មូលនិធិឃុំគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចធិបតីហ៊ុន ម៉ាណែត ដល់ពលរដ្ឋក្នុងមូលដ្ឋាន

លោកអភិបាលស្រុកស្ទោង បានលើកឡើងថា គម្រោងផ្នែកសេវាសង្គម និងបរិស្ថាន របស់មូលនិធិឃុំគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចធិបតីហ៊ុន ម៉ាណែត ដល់ពលរដ្ឋក្នុងមូលដ្ឋាន

(កំពង់ធំ) ៖ លោកអភិបាលស្រុកស្ទោងបានលើកឡើងថាគម្រោងផ្នែកសេវាសង្គម និងបរិស្ថាន របស់មូលនិធិឃុំគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចធិបតីហ៊ុន ម៉ាណែត ដល់ពលរដ្ឋក្នុងមូលដ្ឋាន

លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងឱកាស ដែលលោកអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកស្បៀងសង្គ្រោះជូនពលរដ្ឋងាយរងហានិភ័យប្រមាណ៤០គ្រួសារ នៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២៦។

លោកបានបន្ថែមថាជាមួយនឹងគម្រោងថវិកាមូនិធិឃុំ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងឃុំ គម្រោងផ្នែកសេវាសង្គម និងបរិស្ថាន នេះកាន់តែមានអាទិភាពបំផុតមួយសម្រាប់លើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ជាពិសេសជួយសម្រួបដល់ពលរដ្ឋងាយរងហានិភ័យថែមទាំងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះថែមទៀត។

ជាមួយគ្នានេះលោកបានក្រើនរំលឹកដល់អាជ្ញាធរភូមិ/ឃុំ ត្រូវតាមដានដល់សុខទុក្ខពលរដ្ឋបានជាប់ជាប្រចាំ ជាមន្ត្រីសកម្ម ដែលនៅរួមរស់រួមសុខទុក្ខ និងយល់ពីបញ្ហា ព្រមទាំងតម្រូវការជាអាទិភាព ជាពិសេសពុកម៉ែបងប្អូនដែលងាររងហានិភ័យប្រកបដោយភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋគ្រប់ស្ថានភាព ទាំងការផ្ដល់សេវាប្រកបដោយគុណភាពប្រសិទ្ធភាព ឆាប់រហ័ស និងជួយសង្គ្រោះពេលដែលពលរដ្ឋមានបញ្ហា ឬឧបទ្ទវហេតុផ្សេងៗ ព្រមទាំងធ្វើរបាយការណ៍បានជាប់ជាប្រចាំ មិនមែនជាមន្ត្រីដែលជើង១០នោះឡើយ។

សូមបញ្ជាក់ថា ពុកម៉ែបងប្អូនងាយរងហានិភ័យដែលទទួលបានអំណោយនៅពេលនេះមានចំនួន៤0គ្រួសារដែលក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ១បេ ត្រីខ១យួរ ទឹកត្រី១យួរ ប៊ីចេង១ថង់ និងមុង១ផងដែរ ដែលជាគម្រោងមូលនិធិឃុំរុងរឿង ឆ្នាំ២០២៦។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV