Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ឧបត្ថម្ភអង្ករ ចំនួន ពីរតោន និងមីជាតិ ចំនួន ៥០ កេសបន្ថែមទៀត សម្រាប់ដោះស្រាយជូនអតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពលំបាកខ្វះខាត នៅខេត្តកំពង់ធំ

ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ឧបត្ថម្ភអង្ករ ចំនួន ពីរតោន និងមីជាតិ ចំនួន ៥០ កេសបន្ថែមទៀត សម្រាប់ដោះស្រាយជូនអតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពលំបាកខ្វះខាត នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមអ្នកឧកញ៉ា និងលោកជំទាវ បានជួយឧបត្ថម្ភអង្ករចំនួន ២ តោន និងមីជាតិចំនួន ៥០ កេស បន្ថែមទៀត ជូនដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ សម្រាប់ដោះស្រាយជូនក្រុមគ្រួសារ អតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពលំបាកខ្វះខាត នៅខេត្តកំពង់ធំ តាមសំណូមពររបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវ ដែលកន្លងមកថ្មីៗនេះ ឯកឧត្តមអ្នកឧកញ៉ា និងលោកជំទាវ បានឧបត្ថម្ភរួចមកហើយនូវអង្ករចំនួន ៥,១៥០ គីឡូក្រាម និងមីជាតិចំនួន ២០៦កេស ថវិកាចំនួន ១០,៣០០,០០០រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ចំនួន ២០៦ គ្រួសារ ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្តនាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌នេះ ទៅឧបត្ថម្ភជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ និងសូមគោរពជូនពរ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវ សូមទទួលបាន នៅពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV