Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្ដមអភិបាលខេត្តកំពង់ធំ ប្រគល់ទង់ ជូនដល់យុវជនក្រុមភ្លេងកាយរឹទ្ធិខេត្តកំពង់ធំ ដើម្បីចូលរួមប្រកួតភ្លេងកាយរឹទ្ធិថ្នាក់ជាតិ ឆ្នាំ២០២៦

ឯកឧត្ដមអភិបាលខេត្តកំពង់ធំ ប្រគល់ទង់ ជូនដល់យុវជនក្រុមភ្លេងកាយរឹទ្ធិខេត្តកំពង់ធំ ដើម្បីចូលរួមប្រកួតភ្លេងកាយរឹទ្ធិថ្នាក់ជាតិ ឆ្នាំ២០២៦

(កំពង់ធំ)៖ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងប្រគល់ទង់ជូនដល់ក្មួយៗសមាជិក សមាជិកាក្រុមភ្លេងកាយរឹទ្ធិខេត្តកំពង់ធំ ដើម្បីត្រៀមចូលរួមការប្រកួតភ្លេងកាយរឹទ្ធិថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្ដម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្មួយៗក្រុមភ្លេងកាយរឹទ្ធិ ដែលបានចំណាយពេលវេលាហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ប្រកបដោយវិន័យ ការទទួលខុសត្រូវ និងសាមគ្គីភាព ដើម្បីតំណាងឱ្យខេត្តកំពង់ធំចូលរួមក្នុងការប្រកួតថ្នាក់ជាតិ ដែលជាក្រុមភ្លេងទី១ មុនគេបង្អស់របស់ខេត្តកំពង់ធំចូលរួមនៅក្នុងការប្រកួត។

ឯកឧត្ដមបានមានប្រសាសន៍ថា ការចូលរួមប្រកួតនាពេលនេះ មិនត្រឹមតែជាការបង្ហាញពីសមត្ថភាព និងទេពកោសល្យផ្នែកតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏មានតម្លៃសម្រាប់ក្មួយៗក្នុងការផ្លាស់ប្តូរបទពិសោធន៍ បង្កើនចំណេះដឹង ពង្រឹងស្មារតីក្រុម និងកសាងមិត្តភាពជាមួយយុវជនមកពីបណ្តារាជធានី-ខេត្តផ្សេងៗទៀតនៅទូទាំងប្រទេស។

ជាមួយគ្នានេះ ឯកឧត្ដមក៏បានផ្តល់នូវការលើកទឹកចិត្តដល់ក្មួយៗទាំងអស់ឱ្យបន្តរក្សាស្មារតីអង់អាចក្លាហាន វិន័យល្អ ការគោរពគ្នាទៅវិញទៅមក និងខិតខំប្រឹងប្រែងបង្ហាញសមត្ថភាពឱ្យបានល្អបំផុត ដើម្បីលើកកម្ពស់កិត្តិយសខេត្តកំពង់ធំ និងវិស័យកាយរឹទ្ធិកម្ពុជាឱ្យកាន់តែរីកចម្រើន។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្ដម នួន ផារ័ត្ន បានប្រគល់ទង់ជានិមិត្តរូបនៃកិត្តិយស សេចក្តីជឿជាក់ និងការគាំទ្ររបស់រដ្ឋបាលខេត្ត ជូនដល់ក្រុមភ្លេងកាយរឹទ្ធិខេត្តកំពង់ធំ ដើម្បីយកទៅប្រើប្រាស់ក្នុងការប្រកួតថ្នាក់ជាតិប្រកបដោយមោទនភាព។

ជាទីបញ្ចប់ ឯកឧត្ដម បានជូនពរដល់ក្មួយៗសមាជិក សមាជិកាក្រុមភ្លេងកាយរឹទ្ធិខេត្តកំពង់ធំ ដែលជាក្រុមភ្លេងកាយរឹទ្ធិលើកទី១របស់ខេត្ត សូមឱ្យទទួលបានជោគជ័យ សមិទ្ធផលល្អៗ ទទួលបានបទពិសោធន៍ថ្មីៗ និងនាំយកកិត្តិយសជូនខេត្តកំពង់ធំ ក្នុងការប្រកួតភ្លេងកាយរឹទ្ធិថ្នាក់ជាតិ ឆ្នាំ២០២៦ នាពេលខាងមុខ។ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ, រូបភាពដោយ រិទ្ធី.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV