Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ក្រុមហ៊ុន វ៉ាយ អេច អេស (យ៉ូស) បានចុះចែកអំណោយសុខភាពនៅខេត្តកំពង់ធំ

ក្រុមហ៊ុន វ៉ាយ អេច អេស (យ៉ូស) បានចុះចែកអំណោយសុខភាពនៅខេត្តកំពង់ធំ

(កំពង់ធំ)÷ លោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊ូដ & បេវើរីច ជួបសំណេះសំណាល និងចែកទឹកសណ្តែកយ៉ូស ដែលមានជាតិស្ករតិច ជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចំនួន៤សាលា ស្ថិតនៅភូមិនីពេជ ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។

កម្មវិធីនេះផងដែរក៏មានការចូលរួមពីលោកស្រី លឹម ពីយោលីន អនុប្រធានមន្ទីរព័ត៌មាន តំណាងឱ្យលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ លោក ឃន ពិន តំណាងឱ្យលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ ក្រមការងារក្រុមហ៊ុន វ៉ាយ អេច អេស (យ៉ូស) លោកនាយកសាលា លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សច្រើននាក់បានចូលរួមក្នុងកម្មវិធីនេះផងដែរ។

នៅក្នុងពិធីសំណេះសំណាលនេះលោកស្រី ហេង សុទ្ធាវី បានបង្ហាញពីគោលបំណង: គាំទ្រដល់ការលើកកំពស់សុខុមាលភាពកុមារកម្ពុជាតាមរយៈការណែនាំឱ្យកុមារ ជ្រើសរើសភេសជ្ជះដែលមានជាតិស្ករតិច ដើម្បីកសាងអនាគតដែលមានសុខភាពល្អសម្រាប់កុមារកម្ពុជា។ ក្នុងឆ្នាំនេះក្រុមហ៊ុន វ៉ាយ អេច អេស (យ៉ូស) មានគោលដៅចុះចែកអំណោយសុខភាព ជាប្រភេទទឹកសណ្តែកយ៉ូស ដែលមានជាតិស្ករតិច ជូនដល់សិស្សានុសិស្សចំនួន៥០០សាលាដែលអាចជះឥទ្ធិពលដល់កុមារប្រមាណ៥០០.០០០នាក់ ទូទាំងប្រទេសកម្ពុជា។

លោកស្រីអគ្គនាយិកាក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនសូមអំពាវនាវឱ្យមាតាបិតា លោកគ្រូ អ្នកគ្រូ និង អាជីវករ លក់ដូរ នៅបរិវេណសាលារៀនឱ្យជួយអប់រំ និងណែនាំបន្ថែមឱ្យសិស្សានុសិស្ស ថែទាំសុខភាពនិងជ្រើសរើសអាហារ និងភេសជ្ជះណា ដែលមានជាតិស្ករតិចសម្រាប់សុខភាព។

ជាចុងក្រោយលោកស្រី ហេង សុទ្ធាវី បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវតែខិតខំរៀនសូត្រដើម្បីកសាងខ្លួនឱ្យក្លាយទៅជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ។ ពេលទំនេរពីការសិក្សារៀនសូត្រ សូមកូនៗទាំងអស់ជួយធ្វើកិច្ចការងារផ្ទះពិសេសគឺជួយការងារឪពុកម្ដាយ ដើម្បីសម្រួលការងារនៅក្នុងគ្រួសារ។ ចូលរួមសម្អាតបរិស្ថានសាលារៀនឱ្យបានស្អាតទាំងនូវសាលារៀន នៅផ្ទះ និងសហគមន៍ក្នុងមូលដ្ឋានឱ្យមានភាពស្រស់បំព្រង។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីសំណេះសំណាល និងចែកនិងចែកទឹកសណ្តែកយ៉ូស មាន៤សាលាគឺ សាលាបឋមសិក្សាដងសំរិត សាលាបឋមសិក្សានីពេជ(ក) សាលាបឋមសិក្សានីពេជ និងសាលាបឋមសិក្សានីពេជ(ខ)។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV