Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

របង និងក្លោងទ្វារខាងមុខទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ មានតម្លៃជិត ១០,០០០ដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយសប្បុរសជន បានចាប់ផ្តើមដំណើរការសាងសង់ហេីយ

របង និងក្លោងទ្វារខាងមុខទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ មានតម្លៃជិត ១០,០០០ដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយសប្បុរសជន បានចាប់ផ្តើមដំណើរការសាងសង់ហេីយ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី​ ​ទៅ​ត្រួតពិនិត្យ ដំណើរការសាងសង់ក្លោងទ្វារ និងរបងប៉ែកខាងមុខទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ ដែលមានទីតាំងស្ថិតនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែល​ជា​អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម នូ សុីថា បានបញ្ចុះ​បឋម​សិលា​សាងសង់​នៅ​ថ្ងៃ​ទី​ ៣០​ ខែ​ មេសា​ និង​បានសាងសង់រួច ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោ ស៊ុន ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា ការសាងសង់របង និងក្លោងទ្វារខាងមុខទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជានៅថ្ងៃនេះ ដោយ​ត្រូវចំណាយថវិកាប្រមាណ ជិត១០,០០០ដុល្លាសហរដ្ឋអាមេរិក  គឺជាថវិកាជំនួយឧបត្ថម្ភពីសប្បុរសជន ដែលជាថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ។ ហើយការសាងសង់នេះ និងចាប់ផ្ដើមដំណើរការពីពេលនេះតទៅ គ្រោងនឹងបញ្ចប់ នៅបំណាច់ខែមិថុនា ឆ្នាំ ២០២៦ នេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម នួន ផារ័ត្ន ដែលបានដឹកនាំសម្របសម្រួល អំពាវនាវសប្បុរសជនបានចូលរួមចំណែកក្នុងការសាងសង់របងនិងក្លោងទ្វារនៅពេលនេះ និងសូមគោរពថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមចំណែកជួយដល់គណៈកម្មការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ និងសូមគោរពជូនពរឯកឧត្តម លោកជំទាវ លោកលោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។អត្ថបទតំបន់ប្រតិបត្តិការសឹករង .ពិនិត្យអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV