Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ដឹកនាំ ក្រុមបាល់ទាត់បេះដូងប្រជាជន ចុះ ចែកអំណោយ ជូនដល់សិស្សក្រីក្រ នឹងកំព្រា នៅ សាលាបឋមសិក្សាខ្សាច់ជីរស និង អនុវិទ្យាល័យកំពង់គោ

លោកឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ដឹកនាំ ក្រុមបាល់ទាត់បេះដូងប្រជាជន ចុះ ចែកអំណោយ ជូនដល់សិស្សក្រីក្រ នឹងកំព្រា នៅ សាលាបឋមសិក្សាខ្សាច់ជីរស និង អនុវិទ្យាល័យកំពង់គោ

(កំពង់ធំ)៖ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាប្រធានក្រុមបាល់បេះដូងប្រជាជន បានដឹកនាំក្រុមបាល់ទាត់បេះដូងប្រជាជន ធ្វើការកាងារសប្បុរសធម៌ ជូនសិស្សក្រីក្រ និងកំព្រា នៃអនុវិទ្យាល័យកំពង់គោ និងបឋមសិក្សាខ្សាច់ជីរស់ ស្ថិតនៅឃុំកំពង់គោស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
ការងារសប្បុរសធម៌ នេះក៏មានការចូលរួមពីសំណាក់ឯកឧត្តមប្រធានយុវជនខេត្កំពង់ធំ លោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាព និងបងប្អូន ពូមីងដែលជាអ្នកមានសណ្តានចិត្តសប្បុរសជួយដល់ក្មេងកំព្រា សិស្សក្រីក្រ តាមទីជនបទ ក្នុងខេត្តកំពង់ធំ។
ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាប្រធានក្រុមបាល់បេះដូងប្រជាជន.បានថ្លែង អំណរអរគុណដល់ ឯកឧត្តមប្រធានយុវជនខេត្តកំពង់ធំ លោកស្រីប្រធានមន្ទីរព៌តមានខេត្តកំពង់ធំ និងសប្បុរសជន ក្នុងខេត្ត និងក្រៅខេត្ត ជាពិសេស លោកនាយក នាយករងសាលាបឋម និងអនុវិទ្យាល័យ ក្នុងខេត្តកំពង់ធំ ដែលបានចូលរួមសហការគាំទ្រ ទាំងសម្ភារៈ និងស្មារតី ដើម្បី អោយក្រុមបាល់ទាត់បេះដូងប្រជាជនមានលទ្ធភាពធ្វើការងារមនុស្សធម៏ ផ្សេងៗ ជាក់ស្តែងដូចនៅថ្ងៃនេះជាដើម។
លោកឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ស្នងការរងនគរបាលខេត្តកំពង់ធំក៏បានផ្តល់ដំបូន្មាន ដោយសូមអោយសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ ត្រង់ត្រាប់ស្តាប់លោកគ្រូ អ្នកគ្រូពន្យល់ ជាពិសេសកុំអស់សង្ឃឹម ក្នុងជីវិត ខិតខំក្រេបជញ្ចក់ចំណេះដឹងដើម្បីក្លាតខ្លួនជាទំពាំងស្នងឬស្សីទៅថ្ងៃអណាគត់។ លោកឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ជឿជាក់ថាក្មួយៗក្នុងថ្ងៃអនាគត ក្មួយៗអាចជួយអភិវឌ្ឋន៏ ដល់ស្រុក ភូមិរបស់ក្មួយអោយរីកចម្រើន ចុងក្រោយ សូមអោយក្មួយៗលេងកីឡា ដើម្បីសុខភាព និងជៀសអោយឆ្ងាយពីគ្រឿងញៀន។

ក្រុមបាល់ទាត់បេះដូងប្រជាជន ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ស្នងការរង ខេត្តកំពង់ធំ ចុះធ្វើសប្បុរសធម៌ ចែកអំណោយ ជូនដល់សិស្សក្រីក្រ នឹងកំព្រា ចំនួន ១៦១នាក់ ដោយក្នុងម្នាក់ ទទួលបាន៖ -សៀវភៅ២ក្បាល ប៊ិច ២ដើម ខ្មៅដៃ២ដើម ស៊ីមី១ -ថវិការ៥០០០៛ ព្រមទាំងភេសជ្ជៈ និង នំប៉័ងបាក់យ៉ុង ទឹកសុទ្ធ ផងដែរ។ (អត្ថបទនិងរូបភាពក្រុមបាល់ទាត់បេះដូងប្រជាជន ពិនិត្យនិងកែសម្រួលដោយអ៊ុមមញឹប)។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains