អភិបាលរងខេត្តកំពង់ធំ ប្រទេសជាតិមានសុខសន្តិភាព ទើបធ្វើឱ្យមាននូវសម្ថផលទាំងអស់នេះកើតឡើង
(កំពង់ធំ)៖ លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ប្រទេសជាតិមានសុខសន្តិភាព ទើបធ្វើឱ្យមាននូវសម្ថផលទាំងអស់នេះកើតឡើង ក្នុងពិធីបុណ្យបញ្ចុះបឋមសិលា កសាងព្រះពុទ្ធបដិមាកម្ពស់ ១២ម៉ែត្រ និងផ្កាមហាសាមគ្គី វត្តឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំរាង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ។
ក្នុងកម្មពិធីនេះលោកស្រី អភិបាលរងខេត្ត បានគូសបញ្ចាក់ថា សម្ថផលដែលកើតមានឡើង ដូចជា សាលារៀន ស្ពាន ផ្លូវថ្នល់ ទីវត្តអារាម និងមានការជួបជុំគ្នាធ្វើបុណ្យទានជាដើម។ ទាំងនេះគឺកើតឡើងពីរកត្តាសុខសន្តិភាព ដែលជាការខិតខំប្រឹងប្រែងថែរក្សាពីរសំណាក់ប្អូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ជាពិសេសក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសព្វថ្ងៃជាប្រធានព្រឹទ្ធសភា ព្រមទាំងបន្តថែរក្សាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា។
លោកស្រីបន្តថា ប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋអាចធ្វើដំណើរកម្សាន្តបានគ្រប់ទីកន្លែង ដោយមិនមានការភ័យខ្លាចអ្វីឡើយ ទាំងនេះគឺកើតឡើងពីរការរួបរួមសាមគ្គី ការខិតខំកសាងរបស់រាជរដ្ឋាភិបាល និងការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋ ពីរតម្លៃនៃសុខសន្តិភាព បានធ្វើអោយប្រទេសជាតិមានការរីកចម្រើន និងជឿនលឿនទៅមុខយ៉ាងឆាប់រហ័ស ក្រោមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបង្ហាញនូវការជឿទុកចិត្តដល់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
ជាចុងក្រោយលោកស្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យុវជនត្រូវនាំគ្នាថែរក្សាសុខសន្តិភាព ព្រោះសុខសន្តិភាព គឺជាការអភិវឌ្ឍ ជាចរន្តដ៏ប្រសើរថ្លៃថ្លានាំមកនូវការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប៕
អត្ថបទដោយ លោកសូរហ៊ាន សំអាង
រូបភាពដោយ យីម ប៊ុន ហ័រ-ពិនិត្យដោយអ៊ុមញឹប។