Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដូវបិទឡូនេសាទ រដូវត្រីពងកូន កម្លាំងជំនាញនៅតែបន្តបង្ក្រាប និងទប់ស្កាត់ល្មើសលេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

រដូវបិទឡូនេសាទ រដូវត្រីពងកូន កម្លាំងជំនាញនៅតែបន្តបង្ក្រាប និងទប់ស្កាត់ល្មើសលេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

      (កំពង់ធំ)÷ ឯកឧត្តម អ៊ុង  វុទ្ធី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ លោក ដៀប ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តកំពង់ធំ លោក ជិន សុីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំកម្លាំងទីបញ្ជការស្រាលប្រចាំឃុំពាមបាង សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុចកោះគ្រប់បាយ ស្ថិតក្នុងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤។

          ឯកឧត្តម អ៊ុង  វុទ្ធី បានដឹកនាំជំនាញចម្រុះ ចុះបង្រ្កាប ទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប លទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនិងកន្លែង (ក្នុងរដូវបិទនេសាទ) របាំងសាច់អួនក្រឡាញឹកចំនួន៥របាំង ប្រវែង៤០០០ម៉ែត្រ ឡុកចំនួន ២០គ្រឿង លប/លូចំនួន១១មាត់ លបចំនួន៣១គ្រឿងបង្គោលចំនួន២៥០០ដើម ចាក់លែងត្រីស្រស់ចម្រុះ ទម្ងន់២០គីឡូក្រាម ចូលទន្លេវិញ។

      ប្រជានេសាទនៅភូមិពាមបាង និងភូមិដូនស្តើង ឃុំពាមបាងចំនួន២០នាក់ បានសំណូមពរឯកឧត្តម ប្រធានក្រុមការងារសុំមេត្តាយោគយល់ និងសុំដាក់បន្ត ឧបករណ៍នេសាទល្មើសច្បាប់របាំងសាច់អួនក្រឡាញឹក។ បន្ទាប់មកឯកឧត្តមប្រធានបានពន្យល់ណែនាំពួកគាត់ មិនឱ្យប្រើឧបករណ៍ខុសច្បាប់ ហើយពួកគាត់យល់ព្រម និងស្ម័គ្រចិត្តប្រគល់ ឧបករណ៍នេសាទល្មើសច្បាប់ លូចំនួន៤១មាត់ ឱ្យក្រុមការងារប្រចាំការទីបញ្ជាការស្រាលឃុំពាមបាង រក្សាទុកបណ្តោះអាសន្ននៅទីស្នាក់ការជលផលអន្លុងតាអោនរងចាំការសម្រេចពីថ្នាក់លើ ។

      ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ចូលរួមជាមួយក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង និងជាប្រធានក្រុមការងារប្រចាំផាត់សណ្តាយ ព្រមទាំងសហការរី បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទចាប់ពីចំណុច ព្រែកតាសោមដល់ព្រែកទាល់ ព្រំប្រទល់ខេត្តកំពង់ធំ កំពង់ឆ្នាំង និងពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

      ក្នុងនោះលទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន១១របាំង ប្រវែង ៣៣០០ម៉ែត្រ ឡុកចំនួន២០គ្រឿង លប/លូ ចំនួន២០មាត់
បង្គោលចំនួន១២០០ដើម ចាក់លែងត្រីស្រស់ចំរុះទម្ងន់៣០ គីឡូក្រាម ចូលទន្លេវិញ។

       សង្កាត់រដ្ឋបាលជលផលបារាយណ៍ ចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំស្រុកបារាយណ៍ ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនៅចំណុច វាលជីពោនិងបឹងកក់ស្ថិតនៅភូមិសាស្រ្តឃុំចុងដូង ឃុំបារាយណ៍។
លទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០២របាំង ប្រវែង៨០០ម៉ែត្រ របាំងស្បៃមុងចំនួន១របាំងប្រវែង២០ម៉ែត្រ ឡុកចំនួន៤គ្រឿង លូចំនួន៤មាត់ បង្កោលចំនួន១០៥ដើម ចាក់លែងត្រីទំងន់៥គីឡូក្រាមចូលទន្លេវិញ។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ-

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun