Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ឈា ប៊ុនរិទ្ធ អញ្ជើញដឹកនាំក្រុមការងារផ្ទេរការិយាល័យបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោតនៅឃុំម្សាក្រង និងចុះពិនិត្យមើលវឌ្ឍនភាពជួសជុលផ្លូវក្រួសក្រហមប្រវែងជិតបួនពាន់ម៉ែត្រ នៅស្រុកស្ទោង ខេត្តកំពង់ធំ

ឯកឧត្តម ឈា ប៊ុនរិទ្ធ អញ្ជើញដឹកនាំក្រុមការងារផ្ទេរការិយាល័យបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោតនៅឃុំម្សាក្រង និងចុះពិនិត្យមើលវឌ្ឍនភាពជួសជុលផ្លូវក្រួសក្រហមប្រវែងជិតបួនពាន់ម៉ែត្រ នៅស្រុកស្ទោង ខេត្តកំពង់ធំ

(កំពង់ធំ)÷ ឯកឧត្តម ឈា ប៊ុនរិទ្ធ អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំម្សាក្រង បានអញ្ជើញដឹកនាំក្រុមការងារផ្ទេរការិយាល័យបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោតឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានចុះពិនិត្យជាក់ស្តែងលេីការងារមួយចំនួនរួមមាន៖
១.វឌ្ឍនភាពទីស្នាក់ការគណបក្សឃុំម្សាក្រង ដែលកំពុងសាងសង់បានប្រមាណ៦៥%។ ២.ការស្តារស្ទឹងចាស់
។ ៣.ការងារជួសជុលផ្លូវក្រាលក្រួសក្រហមភ្ជាប់ពីភូមិបត់ត្រង់ ទៅកាន់ភូមិប្រគាប នៃឃុំម្សាក្រង ស្រុកស្ទោង ប្រវែង ៣.៣០០ម៉ែត្រ ដែលមានការខូចខាតលំបាកក្នុងការធ្វើដំណើរ ជាពិសេសរដូវវស្សា។ ការជួសជុលផ្លូវនេះ គឺជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តម ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង ដើម្បីដោះស្រាយនិងជួយសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងសាធារណជន អាចទទួលបាននូវផ្លូវធ្វើដំណើរប្រសេីរឡើងវិញ ដែលអាចរួមចំណែកបង្កេីនសេដ្ឋកិច្ច-សង្គមមូលដ្ឋានផងដែ។

ក្នុងឱកាសនោះដែរលោកបានណែនាំដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមជួយថែរក្សានូវសមិទ្ធផលដ៏ថ្លៃថ្លានេះដើម្បីធានាបាននូវការប្រើប្រាស់បានយូរអង្វែង ជាពិសេសកុំនាំគ្នារំលោភបំពានលើផ្លូវថាធារណៈនិងចូលរួមថែរក្សាចំណីផ្លូវឱ្យបានគ្រប់ៗគ្នាដើម្បីរំដោះទឹកនិងបញ្ជៀសការកក់ផ្ទះដែលនាំឱ្យមានការជនលិចឬដក់ទឹកលើផ្លូវផងដែរ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានជូនដំណឹងស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមសាលាឃុំសង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់រយៈពេល ២៦ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥រៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧៖០០ ដល់ម៉ោង ១១៖៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២៖០០ ដល់ម៉ោង ៥៖៣០នាទីល្ងាច។  ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឬអ្នកដែលបានផ្លាស់លំនៅឋានឬទីសំណាក់ចូលថ្មី ក្នុងឃុំសង្កាត់ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅឃុំសង្កាត់ដែលសាមីខ្លួនកំពុងរស់នៅឬស្នាក់នៅ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains