អភិបាលស្រុកស្ទោងថ្លែងអំណរគុណដល់សប្បុរសជនយ៉ាងជ្រាវជ្រៅបំផុតដែលតែងតែចូលរួមសហការជាមួយរដ្ឋបាលស្រុកក្នុងការធ្វើកិច្ចការមនុស្សធម៌ជាមួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងងាយរកហានិភ័យ:
លោកសាយ គឹមឡម អភិបាលស្រុកស្ទោងបានថ្លែងអំណរគុណដូច្នេះ ក្នុងឱកាសដែលលោក និងសប្បុរសជនអញ្ជើញចុះសួរសុខទុក្ខលោកណាត វណ្ណា ដែលកំពុងសម្រាកព្យាបបាលរបួសនៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពុងចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ ។
ទន្ទឹមនឹងនេះលោកបានកោតសរសើរខ្ពស់ដល់លោកថេងណាល់ តំណាងលោកលោក ទៀ ឆាយវេង ប្រធាន«ក្រុម សប្បុរសជនជូនសង្គម » និងសមាជិកសមាជិកា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់និងបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋានជាពិសេសជាមួយរដ្ឋបាលស្រុកស្ទោងក្នុងការធ្វើកិច្ចការមនុស្សធម៌និងអភិវឌ្ឍន៍មូលដ្ឋានគួរឱ្យស្ញប់ស្ញែងក្រៃលែង។
លើសពីនេះលោកបានលើកទឹកចិត្តដល់អាជ្ញាធរឃុំកំពង់ចិនត្បូង ត្រូវខិតខំយកចិត្តទុកដាក់ថែមទៀតដល់សុខទុក្ខសុខុមាលភាពប្រជាពលរដ្ឋដែលជួបឧបទ្ទហេតុផ្សេងៗឬងាយរកហានិភ័យ ដើម្បីមានលទ្ធភាពនិងឱកាសគ្រប់គ្រាន់ក្នុងការជួយ ឧបត្ថម្ភគាំទ្រនិងទ្រទ្រង់ជីវភាពពួកគាត់បានទាន់ពេលវេលានិងឆាប់បានប្រសើឡើង។
សូមបញ្ជាក់ថាលោកណាត វណ្ណា បានជួបឧបទ្ទហេតុឆក់ចរន្តអគ្គិសនីកាលពីមួយខែមុន ហើយនៅក្នុងឱកាសនេះដែរលោកសាយ គឹមឡម និង «ក្រុមសប្បុរសជនជួយសង្គម»បានឧបត្ថម្ភនូវទឹកប្រាក់ដុល្លារចំនួន១៨៥ ដុល្លារនិងប្រាក់រៀល១៧០,០០០រៀលព្រមទាំងអង្ករបីបេ មីមួយកេះ ត្រីខរមួយយួរ ទឹកត្រីពីរយួរ និងទឹកស៊ីអ៊ីវពីរយួរផងដែរ។អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។