Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកតាំងគោក ចុះពិនិត្យស្ថានភាពស្រូវរបស់កសិករជាង ១ពាន់ហិកតា កំពុងប្រឈមបញ្ហាខ្វះទឹកស្រោចស្រព នៅឃុំពង្រ ឃុំទ្រៀល ឃុំស្រឡៅ

អភិបាលស្រុកតាំងគោក ចុះពិនិត្យស្ថានភាពស្រូវរបស់កសិករជាង ១ពាន់ហិកតា កំពុងប្រឈមបញ្ហាខ្វះទឹកស្រោចស្រព នៅឃុំពង្រ ឃុំទ្រៀល ឃុំស្រឡៅ

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំអាជ្ញាធរឃុំនិងក្រុមការងារចុះពិនិត្យមើលស្ថានភាពស្រូវរបស់ប្រជាកសិករនៅឃុំពង្រ ឃុំទ្រៀល ឃុំស្រឡៅ ស្រុកតាំងគោក ដែលកំពុងត្រូវការទឹកស្រោចស្រពប្រមាណ ១.២១៦ហិកតា រងចាំទឹកភ្លៀងត្បិតមិនមានប្រភពស្រោចស្រព។

នាឱកាសចុះត្រួតពិនិត្យនោះ លោក ហាក់ ម៉ុងហួត បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចុះសិក្សាស្វែងយល់ដល់មូលដ្ឋានដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងការខូចខាត ដោយសារខ្វះទឹក គឺមិនត្រូវទុកឲ្យមានការខូចខាត ដោយមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាព ដែលមាននោះឡើយ។

សូមបញ្ជាក់ផងដែរថា តាមរបាយការណ៍ គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ ដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកតាំងគោកប្រភេទ IR សែនក្រអូប OM ដែលត្រូវការទឹកស្រោចស្រព ចំនួនប្រមាណ ១.២១៦ហិកតា (រងចាំទឹកភ្លៀង ត្បិតមិនមានប្រភពស្រោចស្រព) នៅឃុំទ្រៀល និងឃុំស្រឡៅ។ កង្វះទឹកទាំងនេះបានធ្វើឱ្យបង្អាក់ការលូតលាស់របស់ដំណាំស្រូវ និងបន្ថយទិន្នផលដំណាំស្រូវ ក្នុងនោះស្រូវដែលបានបែកហេីយមានចំនួន ១១៦ហិកតា (ថែមប្រឈមនឹងសត្វកណ្ដុរកាត់ទៀត) ស្រូវដែលមានអាយុ ១ខែឡើងមានចំនួន ១.១០០ហិកតា៕អត្ថបទរដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains