ឧត្ដមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនចាស់ជរា ជនពិការ នៅតាមខ្នងផ្ទះ នៅភូមិដូនស្តេីង ឃុំពាមបាង ស្រុកស្ទោង
(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនចាស់ជរា ជនពិការ និងប្រជាពលរដ្ឋ ដែលមានជំងឺនិងជីវភាពលំបាកខ្វះខាតនៅតាមខ្នងផ្ទះ នៅភូមិដូនស្តេីង ក្នុងឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដេីម្បីសម្រួលដល់ការធ្វើដំណើររបស់ជនពិការ និងចាស់ជរា អ្នកមានជំងឺប្រចាំកកាយ។ ក្រុមការងារ បានបន្តដឹកជញ្ជូនស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគាត់នៅតាមខ្នងផ្ទះនីមួយៗ ដេីម្បីដោះស្រាយការលំបាកខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ បានមួយរយៈពេលផងដែរ ។
លោកយាយ លោកតាចាស់ជរា និងជនពិការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺប្រចាំកាយ និងមានជីវភាពលំបាកខ្វះខាត មានសេចក្តីរំភើបរីករាយ រកអ្វីមកប្រៀបផ្ទឹមពុំបាន ដែលបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចាត់តាំងកម្លាំងកងទ័ព នាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគ មកឧបត្ថម្ភជូនពួកពួកគាត់ ដែលកំពុងមានការខ្វះខាតនៅពេលនេះ និងបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរសម្តេច និងលោកជំទាវបណ្ឌិត ព្រមទាំងឧត្ដមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។