Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក សាយ គឹមឡម លើកទឹកចិត្តដល់សិស្សានុសិស្សត្រូវស្វែងយល់អត្ថន័យទិវា ” ២០ឧសភា ទិវាជាតិនៃការចងចាំ”ឱ្យបានច្បាស់ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ

លោក សាយ គឹមឡម លើកទឹកចិត្តដល់សិស្សានុសិស្សត្រូវស្វែងយល់អត្ថន័យទិវា ” ២០ឧសភា ទិវាជាតិនៃការចងចាំ”ឱ្យបានច្បាស់ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ

(កំពង់ធំ)÷ លោក សាយ គឹមឡមអភិបាលស្រុកស្ទោង បានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលលោក និងលោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង និងសហការីតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធ “ទិវាជាតិនៃការចងចាំ  ២០ ឧសភា ១៩៧៥-២០ ឧសភា ២០២៥” នៅវត្តទួលព្រះធាតុ កាលព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

លោកបានសង្កត់ធ្ងន់ថាការសិក្សាពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះឱ្យបានច្បាស់លាស់គឺ មានន័យថាយើងបានចូលរួមទប់ស្កាត់ការពារមិនឱ្យរបបឃោរឃៅអាវខ្មៅប្រល័យពូជសាសន៍វិលមកនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់ត្រកាលនៃយើង ជាពិសេសពួកអគតិនិងជ្រុលនិយមដែលបានបំបាត់នូវជំនឿសាសនាហើយបានសម្លាប់រង្គាលមិនរើសមុខ ដូចដែលយើងបានឃើញនូវអដ្ឋិធាតុនៅក្នុងស្តូបនៃវត្តទួលព្រះធាតុនេះជាតឹកតាងស្រាប់ជាពិសេសសម្លាប់រង្គាលលើបញ្ញវន្ត ដែលធ្វើឱ្យប្រទេសជាតិខ្ទេចខ្ទាំដល់ចំណុចសូន្យ។

ទន្ទឹមនឹងនេះ លោកបានលើកទឹកចិត្តបន្ថែមទៀតដល់យុវជននិងសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឱ្យក្លាយខ្លួនជាសិស្សពូកែ ទទួលបានលទ្ធផលល្អគ្រប់ៗគ្នាក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងទទួលបាននូវនិទ្ទេសA ដែលជាទំពាំងស្នងឬស្សី និងជាមូលធនមនុស្សសម្រាប់ចូលរួមកសាងអភិវឌ្ឍប្រទេសជាតិក្រោមម្លប់សន្តិភាពភាពនិងការគ្រប់គ្រងដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវចូលរួមថែរក្សាការពារនូវសុខសន្តិភាពឱ្យបានស្ថិតស្ថេរជាអមតៈ។

លើសពីនេះលោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងសហការីដែលបានជួយអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសប្រព័ន្ធធារាសាស្ត្រស្អេកស្កះគ្រប់ឃុំនៅក្នុងស្រុកស្ទោង ដែលពិតជាបានចូលរួមលើកកម្ពស់វិស័យកសិកម្ម និងសេដ្ឋកិច្ចក្នុងមូលដ្ឋានស្រុកស្ទោងឱ្យកាន់តែប្រសើរឡើងថែមទៀតក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សូមបញ្ជាក់ថានៅក្នុងពិធីនេះដែរក៏មានការ បង្សុកូល គោរពវិញ្ញាណក្ខន្ធព្រមទាំងរាប់បាត្រព្រះសង្ឃចំនួន៤៦អង្គដើម្បីបួងសួងឧទ្ទិសកុសលដល់បុព្វការីជនដែលបានពលីជីវិតនៅក្នុងរបបអាវខ្មៅនេះឱ្យបានដល់បរមសុខគ្រប់ៗគ្នា។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains