មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយមន្ទីរសុខសភិបាល តាមរយៈក្រសួងកិច្ចការនារី មានការគាំទ្រពីអង្គការរដៃគូរ រៀបចំវេទិការអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ និងសុខភាពភ្នែក ពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងសហគមន៍នៅឃុំប្រឡសយ
(កំពង់ធំ)÷ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ សហការជាមួយមន្ទីរសុខាភិបាល តាមរយៈក្រសួងកិច្ចការនារីដែលមានការគាំទ្រពីអង្គការដៃគូ និងអជ្ញាធរស្រុក/ឃុំ/ភូមិ មណ្ឌលសុខភាពប្រឡាយ បានរៀបចំធ្វើវេទិការស្តីពីយេនឌ័រ សុខភាពភ្នែក ពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ក្នុ ក្នុងសហគមន៍នៅវត្តមុន្នីរង្សី ភូមិកំពង់វំាង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមអធិតីភាពលោកស្រី សុិន សុីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត។ អញ្ជើញចូលរួមក្នុងឱកាសនេះផងដែរមាន លោកអភិបាលរងស្រុកស្ទោង លោកមេឃុំប្រឡាយ តំណាងមន្ទីរពេទ្យខេត្តកំពង់ធំ មន្រ្តីមន្ទីរកិច្ចការនារីខេត្ត និងមេភូមិ ព្រមទាំងប្រជាពលរដ្ឋបានចូលរួមវេទិការស្តីពីយេនឌ័រ និងសុខភាពភ្នែក និងពិនិត្យព្យាបាលភ្នែក មានរយៈពេលមួយថ្ងៃនៅវត្តមុន្នីរង្សីមានប្រជាពលរដ្ឋចូលរួមសរុប២០១នាក់ ស្រីចំនួន១០៨នាក់។
ជាមួយគ្នានេះដែរ លោកស្រីប្រធានមន្ទីរ បានមានមតិសំណេះសំណាលលើកឡើងពីយេនឌ័និង ភេទ និងអំពីសារសំខាន់ៗនៃការថែរក្សាសុខភាពភ្នែក ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យយល់កាន់ច្បាស់ ស្តីពីយេនឌ័រនិងភេទ និងសារះសំខាន់នៃពិនិត្យ និងព្យាបាលភ្នែកក្នុងវេទិការនេះ។
ក្នុងនោះផងដែរលោកស្រីក៍បានលើកទឹកចិត្តឱ្យប្រជាពលរដ្នទាំងអស់ដែលមានកូនគ្រប់អាយុ១៨ឆ្នាំឲ្យទៅចុះឈ្មោះបោះឆ្នោតនិងទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ហើយលើកទឹកចិត្តដល់បងប្អូនដែលជាស្ត្រីថែទាំសុខភាពឱ្យបានល្អ និងមានអនាម័យជាប្រចាំទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ពីព្រោះសុខភាពជាចម្បងសម្រាប់យើងទាំងអស់គ្នា ព្រមទាំងលើកទឹកចិត្តឱ្យអាណាព្យាលគ្រប់រូបជំរុញកូនស្រីឱ្យរៀនបានច្រើន និងបញ្រ្ជាបផ្សព្វផ្សាយច្បាប់ទប់ស្កាត់អ៉ពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនគ្រោះ ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ដើម្បីភូមិឃុំមានសុវត្ថិភាពថែរក្សាបាននៅសន្តិភាពដែលរកបានដោយលំបាកនិងមិនអាចកាត់ថ្លៃបាន វេទិកានេះប្រព្រឹត្តទៅសម្រេចបានផ្លែផ្កាតាមកម្មវិធីដែលបានគ្រោងទុក។ អត្ថបទមន្ទីរកិច្ចការនារីខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។